ក្រុមចរចារនៃរដ្ឋាភិបាលស៊ីរីចាកចេញពីទីក្រុង Geneva


ក្រុមចរចារនៃរដ្ឋាភិបាលស៊ីរីចាកចេញពីទីក្រុង Geneva - ảnh 1
ក្រុមចរចារនៃរដ្ឋាភិបាលស៊ីរីចាកចេញពីទីក្រុង Geneva (Image: VNA)

(VOVworld) – នាថ្ងៃទី ២៥ មេសា ក្រុមចរចារនៃរដ្ឋាភិបាលស៊ីរីដឹកនាំដោយ
លោក Bashar Jaafari បានចាកចេញពីទីក្រុង Geneva (ស្វីស) ដោយមាការ
 ចោទប្រកាន់បណ្ដាក្រុមជនប្រដាប់អាវុធជ្រុលនិយមដែលទួរគីនិងអារ៉ាប់
ប៊ីសាអ៊ូ ឌីតគាំទ្រគប្បីទទួលខុសត្រូវចំពោះស្ថានភាពអំពើហឹង្សាឡើង
ជណ្តើរនាបច្ចុប្បន្ន នៅស៊ីរី។ សេចក្តីសម្រេចចាកចេញពីទីក្រុង Geneva
ត្រូវបានក្រុមចរចាររដ្ឋាភិ បាលស៊ីរីនាំចេញបន្ទាប់ពីលោក Bashar Jaafari
 ជួបធ្វើការជាមួយបេសកជនពិ សេសរបស់ អ.ស.ប. ទទួលបន្ទុកបញ្ហានៅ
ស៊ីរី លោក Staffan de Mitsura ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន
លោក Bashar Ja’afari បានចោទប្រកាន់ ថា៖ ក្នុងគណៈកម្មាធិការចរចារ
ជាន់ខ្ពស់ (HNC) តំណាងឲ្យភាគីប្រឆាំងនៅស៊ីរី មានួទាំងភេរវករផងហើយ
រដ្ឋាភិបាលស៊ីរីប្រឆាំងជំទាស់បណ្ដាមុខសញ្ញានេះចូលរួម ការចរចារ
សន្តិភាពនៅទីក្រុង Geneva។ លោក Bashar Ja’afari បានឲ្យដឹង ថែមទៀត
ថា៖ លោកបានផ្ញើរសំបុត្រដល់អគ្គលេខាធិការ អ.ស.ប. និងប្រធាន
ក្រុមប្រឹក្សាសន្តិសុស អ.ស.ប. ស្នើរឲ្យបំភ្លឺស្ថានភាពនាបច្ចុប្បន្ន ព្រមទាំង
 មាន​វិធានការជួយឧបត្ថម្ភជាបន្ទាន់រដ្ឋាភិបាលស៊ីរីប្រយុទ្ធប្រឆាំងភេរវកម្ម
 ហើយទាម ទាឲ្យប្រទេសនានាដែលគាំទ្រភេរវកម្មត្រូវទទួលខុសត្រូវ។
ក្នុងព្រឹត្តិការណ៍ទាក់ ទិនមួយទៀត នាថ្ងៃទី ២៥ មេសា ស៊ីរីនិងរុស្ស៊ីបាន
ចុះហត្ថលេខាលើកិច្ចព្រម ព្រៀងដែលមានតំលៃ ៨៥០ លានដុល្លា
សំដៅស្តារឡើវិញហេដ្ឋារចនាសម្ព័ន្ធ នៅប្រទេសមជ្ឈឹមបូព៌ារនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ