ក្រុមចលនាឥស្លាមប្រដាប់អាវុធ Hamas អំពាវនាវឱ្យមានបាតុកម្មនៅតំបន់ Gaza ខាងកើត
(VOVWORLD) -នាថ្ងៃទី១៣ ខែឧសភា ក្រុមចលនាអ៊ីស្លាមប្រដាប់អាវុធ Hamas បានអំពាវនាវឲ្យប្រជាជនប៉ាឡេស្ទីនចូលរួមក្នុងបាតុកម្មធំបំផុតដែលមិនធ្លាប់មានពីមុនមក នៅតំបន់ Gaza ខាងកើត ក្នុងគោលបំណង តវ៉ាប្រឆាំងនឹងការដែលអាមេរិកផ្លាស់ប្តូរទីតាំងស្ថានទូតអាមេរិកប្រចាំនៅអ៊ីស្រាអែលទៅកាន់ទីក្រុង Jerusalem វិញ ក៏ដូចជាការឡោមព័ទ្ធរបស់ទីក្រុង Tel Aviv នៅ តំបន់ Gaza។
ក្រុមចលនាឥស្លាមប្រដាប់អាវុធ Hamas អំពាវនាវឱ្យមានបាតុកម្មនៅតំបន់ Gaza ខាងកើត |
ក្រុមហាម៉ាស់ក៏អំពាវនាវឲ្យប្រជាជនប៉ាឡេស្ទីនតស៊ូប្រយុទ្ធដ៏ស្វិតស្វាញដើម្បី ដណ្តើមសិទ្ធិបានវិលត្រឡប់មកវិញនិងចូលរួមក្នុងការធ្វើបាតុកម្មដែលមានទ្រង់ទ្រាយធំ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ខែឧសភា៕