ក្រុមជំនាញយោធភូមិភាគទី៧ ចេញដំណើរស្វែងរកអដ្ឋិធាតុយុទ្ធជនពលី
(VOVWORLD) - ក្រុម K70 និង K71 មានកម្មាភិបាល យុទ្ធជនចំនួន ៧០ នាក់ ចូលរួមអនុវត្តន៍បេសកកម្មស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតនៅភូមិសាស្ត្រខេត្តចំនួន ៥ គឺ៖ កំពង់ចាម ត្បូងឃ្មុំ សៀមរាប បន្ទាយមានជ័យ ឧត្តមានជ័យនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមជំនាញយោធភូមិភាគទី៧ ចេញដំណើរស្វែងរកអដ្ឋិធាតុយុទ្ធជនពលី |
នាថ្ងៃទី ២០ កុម្ភៈ នៅច្រកទ្វារព្រំដែនអន្តរជាតិ Xa Mat ខេត្ត Tay Ninh គណៈកម្មការដឹកនាំលេខ ៥១៥ របស់ខេត្តបានរៀបចំពិធីជូនដំណើរក្រុម K70 (ស្នងការនយោបាយយោធភូមិភាគទី ៧) និងក្រុម K71 (បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh) ទៅបំពេញបេសកកម្មស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមនានានៅកម្ពុជា ធ្វើមាតុភូមិនិវត្តន៍លើកទី ២ ដំណាក់កាលទី ២២ (រដូវប្រាំង ២០២២-២០២៣)។
នៅក្នុងវគ្គទី ២ នេះ ក្រុម K70 និង K71 មានកម្មាភិបាល យុទ្ធជនចំនួន ៧០ នាក់ ចូលរួមអនុវត្តន៍បេសកកម្មស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតនៅភូមិសាស្ត្រខេត្តចំនួន ៥ គឺ៖ កំពង់ចាម ត្បូងឃ្មុំ សៀមរាប បន្ទាយមានជ័យ ឧត្តមានជ័យនៃព្រះរាជាណាចក្រកម្ពុជា។
នាថ្ងៃដដែល នៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu ក្រុម K72 បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បានចេញដំណើរអនុវត្តន៍បេសកកម្មស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាផងដែរ៕