ក្រុមជួបប្រាស្រ័យអំពីអ៊ុយក្រែនឯកភាពអំពីកិច្ចព្រមព្រៀងឈប់បាញ់ថ្មី
|
ក្រុមជួបប្រាស្រ័យអំពីអ៊ុយក្រែនឯកភាពអំពីកិច្ចព្រមព្រៀងឈប់បាញ់ថ្មី |
(VOV)_ នាថ្ងៃទី១១ កុម្ភះ នៅទីក្រុង Minsk (Belarus ) អធិកាបតីអាល្លឺម៉ង់
លោកស្រី Angela Merkel ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងនាយករដ្ឋ
មន្ត្រីបារាំង លោក Francois Hollande និងប្រធានាធិបតីអ៊ុយក្រែន លោក Petro
Poroshenko បានអញ្ជើញចូលរួមសន្និសីទកំពូលស្ដីពីបញ្ហានៅអ៊ុយក្រែន។ មុន
ពេលសន្និសីទប្រព្រឹត្តទៅ នាយករដ្ឋមន្ត្រីបារាំង លោក Francois Hollande បាន
អះអាងថា៖លោកមកដល់ទីក្រុង Minsk ដោយគំនិតរឹងមាំថា៖ ភាគីនានានឹងទ
ទួលបានដំណោះស្រាយសន្តិភាព១សំរាប់បញ្ហានៅអ៊ុយក្រែន។ ជំនួបនៅទីក្រុង
Minsk បានចាត់ទុកជាឱកាសចុងក្រោយសំរាប់បញ្ហានៅអ៊ុយក្រែន។ ប៉ុន្តែ មជ្ឈ
ដ្ឋានអ្នកវិភាគនយោបាយនៅសម្ដែងនូវការមន្ទិលសង្ស័យអំពីលទ្ធផលនៃជំនួប
សន្ទនានេះដែរ។
មុននោះ នាថ្ងៃទី១០ កុម្ភះ បណ្ដាភាគីក្នុងជំនួបសន្ទនាអន្តរជាតិស្ដីពីអ៊ុយ
ក្រែន ទទួលបានកិច្ចព្រមព្រៀង១ស្ដីពីការឈប់បាញ់នៅអ៊ុយក្រែន បន្ទាប់ពីពេល
ដែលចូលរួមកិច្ចប្រជុំសម្ងាត់នៅទីក្រុង Minsk ដែរ៕