ក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមប្រគល់ជំនួយឧបត្ថម្ភដល់ទួរគី
(VOVWORLD) - នាថ្ងៃទី ២១ ខែកុម្ភៈ នៅទីក្រុង Antakya រដ្ឋធានីនៃខេត្ត Hatay ប្រទេសទួរគី ក្រុមជួយសង្គ្រោះ នៃកងទ័ពប្រជាជនវៀតណាមបានប្រគល់ទំនិញជាជំនួយឧបត្ថម្ភជិត ២៥ តោន រួមមានអាហារស្ងួត អង្ករ ទឹកដោះគោ ឧបករណ៍ពេទ្យ និងសម្ភារចាំបាច់ផ្សេងទៀត ដែលក្រសួងការពារជាតិវៀតណាម ប្រគល់ជូនទួរគី សម្រាប់ការងារជួយសង្គ្រោះគ្រោះមហន្តរាយ។
ក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមបានប្រគល់ជំនួយឧបត្ថម្ភជិត ២៥ តោន ជូនដល់ប្រទេសទួរគី ។ (រូបថត៖ VOV) |
ក្នុងពិធីប្រគល់ជំនួយ ឧត្តមសេនីយ៍ត្រី Pham Van Ty ប្រធានក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមបានអះអាងថា ទំនិញជំនួយខាងលើគឺជាមនោសញ្ចេត នា និងការចែករំលែករបស់ប្រជាជន ប្រទេសជាតិ និងក្រសួងការពារជាតិ វៀតណាម ជួយឧបត្ថម្ភសម្រាប់ការបាត់បង់ទាំងអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនទួរគី ដោយបំណងប្រាថ្នាចង់ឲ្យទួរគីនឹងជំនះលើផលវិបាកនៃការ រញ្ជួយដីយ៉ាងឆាប់ៗ។ ចំណែកឯឯកអគ្គរដ្ឋទូតទួរគី Hakan Cakil បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភរបស់កងទ័ព ប្រជាជនវៀតណាម នាពេលកន្លងមក ដោយចាត់ទុកថា ជំនួយដែលភាគីវៀតណាមប្រគល់ជូននឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ មជ្ឈមណ្ឌលជំនួយវេជ្ជសាស្រ្តក្នុងតំបន់ ដើម្បីបម្រើការងារសង្គ្រោះបន្ទាន់ និងព្យាបាលអ្នកជំងឺ៕