ក្រុមតូរ្យតន្ត្រី classic វៀតណាមសម្តែងនៅវិមានប្រធានាធិបតីអ៊ីតាលី
|
ក្រុមតូរ្យតន្ត្រី classic វៀតណាមដោយមានសិល្បៈករសិល្បៈការិនី ចំនួន ៣៣ នាក់ បានសម្តែងនៅវិមានប្រធានាធិបតីអ៊ីតាលី នារសៀលថ្ងៃទី ១២ កក្កដា ក្នុងក្របខ័ណ្ឌឆ្នាំវៀតណាមនៅអ៊ីតាលី។ (Image: Vietnamplus) |
(VOVworld) – តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីអ៊ីតាលីអា លោក Giorgio Napolitano ក្រុមតូរ្យតន្ត្រី classic វៀតណាមដោយមានសិល្បៈករសិល្បៈការិនី ចំនួន ៣៣ នាក់ បាន
សម្តែងនៅវិមានប្រធានាធិបតីអ៊ីតាលី នារសៀលថ្ងៃទី ១២ កក្កដា ក្នុងក្របខ័ណ្ឌឆ្នាំវៀត
ណាមនៅអ៊ីតាលី។ ក្រុមតូរ្យតន្ត្រីវៀតណាមបានសម្តែងវណ្ណកម្មតូរ្យតន្ត្រីរបស់អ្នកនិពន្ធ
ល្បីឈ្មោះ ដូចជា Rossini Beethoven។ ក្រៅពីនោះ សិល្បៈករសិល្បៈការិនីវៀតណាមក៏បាន
សម្តែងវ័ណ្ណៈកម្ម “Ly Hoai Nam” របស់អ្នកនិពន្ធវៀតណាម Ngo Hoang Quan។ ទោះបីជា
លើកដំបូងសម្តែងនៅអ៊ីតាលីប៉ុន្តែក្រុមតូរ្យតន្ត្រីវៀតណាមទទួលបានការគាំទ្រនិងមនោ
សញ្ចេតនារបស់ទស្សនិកជននៅប្រទេសនេះ។ មុននោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅអ៊ីតាលី លោក Nguyen Hoang Long បានបញ្ចូនសំបុត្រថ្លែងអំណគុណរបស់ប្រធានរដ្ឋ
វៀតណាមលោក Truong Tan Sang ដល់ប្រធានាធិបតីអ៊ីតាលី លោក Giorgio Napolitano។
ក្នុជំនួបជាមួយអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ នៅអ៊ីតាលី លោក Nguyen Hoang Long នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Enrico Letta បានអះអាងថា៖ អ៊ីតាលីមានគោលបំណង
បង្កើនទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច ឲ្យបានខ្លាំង
ក្លាថែមទៀត ក្នុងកាលៈទេសៈ ទំនាក់ទំនងរវាងប្រទេសទាំង ២ បានក្លាយទៅជាទំនាក់
ទំនងដៃគូរយុទ្ធសាស្ត្រ៕