ក្រុមតាលីបង់បានប្រកាសបទឈប់បាញ់ជាបណ្តោះអាសន្នក្នុងឱកាសនៃពិធីបុណ្យ Eid al-Fitr

(VOVWORLD) - សេចក្តីជូនដំណឹងរបស់ក្រុមតាលីបង់បានឲ្យដឹងថា នឹងបញ្ឈប់រាល់ប្រតិបត្តិការវាយប្រហារនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ នៃពិធីបុណ្យ Eid al-Fitr ដែលគូសសញ្ញាការបញ្ចប់បុណ្យ Ramadan។
ក្រុមតាលីបង់បានប្រកាសបទឈប់បាញ់ជាបណ្តោះអាសន្នក្នុងឱកាសនៃពិធីបុណ្យ Eid al-Fitr  - ảnh 1ក្រុមតាលីបង់ប្រកាសបទឈប់បាញ់ក្នុងអំឡុងពេលនៃពិធីបុណ្យ Eid al-Fitr។ (រូបថត៖ Reuters)

នាថ្ងៃទី១០ ខែឧសភា ក្រុមតាលីបង់បានប្រកាសបទឈប់បាញ់ជាបណ្តោះអាសន្នរយៈពេល៣ថ្ងៃនៅអាហ្វហ្គានីស្ថាន ក្នុងឱកាសនៃពិធីបុណ្យ Eid al-Fitr នៅសប្តាហ៍នេះ។

សេចក្តីជូនដំណឹងរបស់ក្រុមតាលីបង់បានឲ្យដឹងថា នឹងបញ្ឈប់រាល់ប្រតិបត្តិការវាយប្រហារនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ នៃពិធីបុណ្យ Eid al-Fitr ដែលគូសសញ្ញាការបញ្ចប់ បុណ្យRamadan ។ ទោះយ៉ាងណាសេចក្តីជូនដំណឹងនេះ ក៏បានព្រមានផងដែរថា ខ្លួននឹង តបតវិញប្រសិនបើរងការវាយប្រហារក្នុងអំឡុងពេលនេះ។

សេចក្តីជូនដំណឹងរបស់តាលីបង់បានប្រកាសភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានចោទប្រកាន់ក្រុមតាលីបង់ពីបទវាយប្រហារនៅខាងក្រៅសាលារៀនមួយនៅ តំបន់ Dasht e-Barchi នៅក្នុងរដ្ឋធានី ជាទីកន្លែងដែលសហគមន៍ Shiite Hazara ភាគច្រើនរស់នៅ ហើយក៏ជាគោលដៅវាយប្រហារជាញឹកញាប់ សម្រាប់ពួកជនឥស្លាមជ្រុលនិយមនិកាយស៊ុននីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ