ក្រុមទូកក្តោង Clipper Race បន្តការប្រណាំងថ្មីពី Ha Long
(VOVWORLD) - នាព្រឹកថ្ងៃទី២ ខែមីនា នៅកំពង់ផែកអន្តរជាតិ Ha Long ទីក្រុង Ha Long ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបើកដំណាក់កាលទី៥ នៃការការប្រណាំងនិងដង្ហែក្បួនទូកក្តោង Clipper Race សម្រាប់រដូវកាលឆ្នាំ ២០២៣ - ២០២៤។
ខេត្ត Quang Ninh បានរៀបចំពិធីបើកដំណាក់កាលទី ៥ នៃការប្រណាំង និងដង្ហែក្បួនទូកក្តោង Clipper Race សម្រាប់រដូវកាលឆ្នាំ ២០២៣ - ២០២៤។ រូបថត៖ Vu Mien/VOV |
ពិធីបើកការប្រណាំងលើកទី៨ ដំណាក់កាលទី៥ នៃការធ្វើដំណើរដែលមានគោលដៅគឺកំពង់ផែ Jiuzhou (ទីក្រុង Zhuhai ខេត្ត Guangdong ប្រទេសចិន) បានចាប់ផ្ដើមដោយពិធីការដូចជា៖ ពិធីទាញខ្សែតាមទំនៀមទម្លាប់ និងការសំដែងរបាំម៉ុងសាយ ការសម្តែងជិះឆ័ត្រយោងម៉ូតូ ដង្ហែក្បួនទូកក្តោង និងការប្រណាំងទូក។ បន្ទាប់ពីការដង្ហែរនោះ បណ្តាទូកចូលរួម Clipper Race បានចាកចេញពីឈូងសមុទ្រ Ha Long ហើយចាប់ផ្តើមដំណើរថ្មី។ លោកស្រី Nguyen Huyen Anh នាយិការរងទទួលបន្ទុកមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា នេះជាឱកាសដ៏ល្អសម្រាប់ខេត្ត Quang Ninh ជំរុញការវិនិយោគទេសចរណ៍អន្តរជាតិ៖ “រហូតមកដល់ពេលនេះ ព្រឹត្តិការណ៍ទាំងអស់បានបញ្ចប់ប្រកបដោយជោគជ័យ។ នេះជាព្រឹត្តិការណ៍ចាប់ផ្តើមឆ្នាំថ្មី ហើយនឹងផ្សព្វផ្សាយរូបភាពទេសចរណ៍ Quang Ninh ទៅកាន់ទូទាំងពិភពលោក តាមរយៈអ្នកនាំសារដែលជាក្រុមនាវិកនិងជាអ្នករៀបចំការប្រណាំងនេះ”។
ថ្នាក់ដឹកនាំខេត្ត Quang Ninh បានថតរូបជាមួយក្រុមប្រណាំង Ha Long Bay។ រូបថត៖ Vu Mien/VOV |
ការប្រណាំងទូកក្តោងជុំវិញពិភពលោកក្នុងរដូវកាល ២០២៣-២០២៤ មានការចូលរួមពីនាវិកចំនួនជិត ៤០០ នាក់នៅលើទូកក្តោងចំនួន ១១ ដែលបែងចែកជា ៨ ដំណាក់កាល ជាមួយនឹងការប្រណាំងចំនួន ១៦ ។ ក្នុងការប្រណាំងលើកទី៧ ងំណាក់កាលទី៥ ក្រុមប្រណាំង HaLong Bay របស់វៀតណាម បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ហើយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៦ ក្នុងតារាងចំណាត់ថ្នាក់ទូទៅ៕