ក្រុមនិស្សិតវៀតណាមដណ្តើមបានមេដាយចំនួន៩គ្រឿងនៅ Olympiad គណិតវិទ្យាពិភពលោក
(VOVWORLD) -បញ្ចប់ការប្រឡងគណិតវិទ្យាពិភពលោក - World Mathematical Olympiad 2017 ដែលប្រព្រឹត្តទៅនៅប្រទេសចិនពីថ្ងៃទី១១ដល់ថ្ងៃទី១២នោះ ក្រុមនិស្សិត វៀត ណាម ទទួលបានមេដាយប្រាក់ចំនួន២គ្រឿង មេដាយសំរឹទ្ធចំនួន៧គ្រឿង និងពានរង្វាន់ លេខ៣តាមក្រុម។
ប្អូននិស្សិតដែលចូលរួមក្នុងការប្រឡងគណិតវិទ្យាពិភពលោក |
ពោលគឺ ប្អូន Hoang Duong Phuc Quang ប្អូន To Huynh Phuc នៅអនុវិទ្យាល័យជំនាញ Tran Dai Nghia ទីក្រុងហូជីមិញ ទទួលបានមេដាយប្រាក់ ។ នេះជាលើកទី២ហើយ ដែលវៀតណាមមានតំណាងចូលរួមវគ្គផ្តាច់ព្រ័ត្រ រួមជាមួយបេក្ខ ជនមកពីប្រទេសដូចជា ចិន អង់គ្លេស កាណា ដា អូស្ត្រាលី កូរ៉េខាងត្បូង ថៃ ម៉ាឡេ ស៊ី ឥណ្ឌូនេស៊ី។ ក្រុមជម្រើសជាតិ វៀតណាមចូលរួមការប្រឡងនេះរួមមាននិស្សិត ចំនួន១២នាក់ ថ្នាក់ទី៥ និងទី៦៕