ក្រុមបុគ្គលិកការទូតកូរ៉េខាងជើង និងសាច់ញាតិរបស់ពួក​គេចាក​ចេញ​ពីម៉ាឡេស៊ី

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានផ្សាយថា បុគ្គលិកទាំងអស់នៃស្ថានទូតកូរ៉េខាងជើងប្រចាំនៅទីក្រុង កូឡាឡាំពួរនិងសាច់ញាតិរបស់ពួកគេ (សរុប ៣៣ នាក់ក្នុងនោះមានកុមារម្នាក់) បានចាកចេញពីប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ២១ ខែមីនា វិលប្រឡងមកប្រទេសកំណើតវិញ។
ក្រុមបុគ្គលិកការទូតកូរ៉េខាងជើង និងសាច់ញាតិរបស់ពួក​គេចាក​ចេញ​ពីម៉ាឡេស៊ី - ảnh 1ទីប្រឹក្សាស្ថានទូតកូរ៉េខាងជើង (កណ្ដាល) (រូបថត៖ AP)

មុននេះ កាលពីថ្ងៃទី ១៩ ខែមីនា កូរ៉េខាងជើងបានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ី បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានធ្វើបត្យាប័នជនជាតិកូរ៉េខាងជើងម្នាក់ ដែលមានឈ្មោះថា Mun Col Myong ទៅកាន់សហរដ្ឋអាមេរិក។ ម៉ាឡេស៊ីបានស្នើឱ្យអ្នកការទូតទាំងអស់នៃស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅទីក្រុងកូឡាឡាំពួរនិងសាច់ញាតិរបស់ពួកគេចាកចេញពីម៉ាឡេស៊ីក្នុងរយៈពេល ៤៨ ម៉ោង ចាប់ពីថ្ងៃទី ១៩ ខែមីនា។ ក្រសួងការបរទេសម៉ាឡេស៊ីក៏បានប្រកាសថានឹងបិទស្ថានទូតប្រចាំនៅទីក្រុងព្យុងយ៉ាង កូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ