ក្រុមបណ្ដាប្រទេសឥស្លាម D-8 សន្យាបង្កើនពាណិជ្ជកម្មក្នុងប្លុក

ក្រុមបណ្ដាប្រទេសឥស្លាម D-8 សន្យាបង្កើនពាណិជ្ជកម្មក្នុងប្លុក - ảnh 1
ក្រុមបណ្ដាប្រទេសឥស្លាម D-8 សន្យាបង្កើនពាណិជ្ជកម្មក្នុងប្លុក (Image: VNA)


(VOVworld) – រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសឥស្លាមកំពុងអភិវឌ្ឍន៍ចំនួន ៨
 (D-8) បានប្រជុំនៅរដ្ឋធានី Islammabad របស់ប៉ាគីស្ថាន នាថ្ងៃទី ១៧ កុម្ភៈ ហើយ
ឯកភាពបង្កើនពាណិជ្ជកម្មក្នុងប្លុកតាមរយៈការអនុវត្តកិច្ចព្រមព្រៀង អាទិភាព
ពាណិជ្ជកម្ម (PTA)។ តាមនោះ បណ្ដារដ្ឋមន្ត្រីនឹងអនុវត្ត PTA ចាប់ពី ឆ្នាំ ២០១៨។​
ក្នុងសេចក្តីថ្លែងការរួម Islammabad ថា៖ បណ្ដារដ្ឋមន្ត្រីប្រគល់ភារកិច្ច សំរាប់ស្ថាប័ន
គយនៃប្រទេសជាសមាជិកដំណើការកិច្ចប្រជុំក្នុងរយៈពេល ៣ ខែខាង មុខសំដៅ
ត្រៀមរៀបចំឲ្យការអនុវត្តការកំណត់សារវ័ន្តរបស់  PTA ព្រមទាំងប្រគល់ជូន
គណៈកម្មាធិការឃ្លាំមើលសម្រេចឯកសារស្តីពីដំណោះស្រាយវិវាទនៅសម័យ
ប្រជុំនៅទួរគី។ អគ្គលេខាធិការ D-8 លោក Mohammad Mousavi បានចាត់ទុកថា៖
នេះគឺជាការបោះជំហានសំខាន់សំដៅជំរុញពាណិជ្ជកម្មក្នុងប្លុក ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ