ក្រុមប្រឹក្សានិងសភាអឺរ៉ុបមានគោលបំណងចង់ជំរុញទំនាក់ទំនងជាមួយវៀតណាម
(VOVWORLD) - នៅបណ្ដាជំនួបធ្វើការជាមួយតំណាងថ្នាក់ដឹកនាំក្រុមប្រឹក្សានិងសភាអឺរ៉ុបនោះ លោក Nguyen Van Binh បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការរីក ចម្រើននាពេលថ្មីៗនេះក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ ដែលក្នុងនោះមានការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម-EU។
លោក Nguyen Van Binh លេខា មជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនិងចូលរួម វេទិកាតភ្ជាប់អឺរ៉ុប-អាស៊ី ដែលបានរៀបចំឡើងដោយគណៈកម្មាធិការអឺរ៉ុប (EC) នោះ គណៈប្រតិភូជាន់ ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Nguyen Van Binh លេខា មជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានជួបពិភាក្សាការងារជា មួយអនុប្រធានសភាអឺរ៉ុប (EP) លោក Dimitrios Papadimoulis ស្នងការពាណិជ្ជ កម្ម EU លោកស្រី Cecilia Malmstrom ប្រធានគណៈកម្មការពាណិជ្ជកម្មអន្តរ ជាតិនៃសភាអឺរ៉ុបលោក Bernd Lange។
នៅបណ្ដាជំនួបធ្វើការជាមួយតំណាងថ្នាក់ដឹកនាំក្រុមប្រឹក្សានិងសភាអឺរ៉ុបនោះ លោក Nguyen Van Binh បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការរីក ចម្រើននាពេលថ្មីៗនេះក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ ដែលក្នុងនោះមានការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម-EU។ លោក Nguyen Van Binh បានស្នើអោយភាគីទាំងពីរសហការ គ្នាជំរុញអោយ EP អនុម័តលើកិច្ចព្រមព្រៀងសំខាន់ទាំងពីរនេះដើម្បីផល ប្រយោជន៍របស់ប្រជាជន វៀតណាមនិងប្រជាជននៃប្រទេសជាសមាជិក EU ទាំងអស់ ក៏ដូចជាដើម្បីលទ្ធិពហុភាគីនិយម ពាណិជ្ជកម្មសេរីនិងសកលភាវូប នីយកម្មផងដែរ។
ចំណែកឯតំណាងថ្នាក់ដឹកនាំក្រុមប្រឹក្សានិងសភាអឺរ៉ុបបានអះអាងថា ការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងគាំពារវិនិយោគពោលខាងលើមិនត្រឹមតែជារបត់សំខាន់មួយក្នុងទំនាក់ទំនងរវាង EU និង វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការសន្យារបស់ភាគីទាំងពីរចំពោះការធ្វើ សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងសកលភាវូបនីយកម្ម ព្រមទាំងបានសន្យាថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជំរុញការអនុម័តលើកិច្ចព្រមព្រៀងទាំងពីរនេះផងដែរ៕