ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ចាំបាច់ត្រូវធ្វើល្អនូវមជ្ឈភាពក្នុងសកម្មភាពរបស់ស្ថាប័នរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់

(VOVWORLD) - លោកប្រធានរដ្ឋសភាបានអះអាងថា ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ជួរមុខរបស់ប្រទេសជាតិ ហើយបាន ប្រព្រឹត្តទៅប្រកបដោយប្រជាធិបតេយ្យ សមភាព ស្របច្បាប់ ធានាសុវត្ថិភាព សន្សំ សម្ចៃ និងសម្រេចជោគជ័យល្អប្រសើរ ពិតជាទិវាបុណ្យដ៏ធំរបស់ប្រជាជាតិទាំងមូល។ 

ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ចាំបាច់ត្រូវធ្វើល្អនូវមជ្ឈភាពក្នុងសកម្មភាពរបស់ស្ថាប័នរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ - ảnh 1(រូបថត៖ VOV)
នាព្រឹកថ្ងៃទី១៥ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានអញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំទូទាំង ប្រទេសតាមប្រព័ន្ធវីដេអូ បូកសរុបការងារបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិ កាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦។
លោកប្រធានរដ្ឋសភាបានអះអាងថា ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ជួរមុខរបស់ប្រទេសជាតិ ហើយបាន ប្រព្រឹត្តទៅប្រកបដោយប្រជាធិបតេយ្យ សមភាព ស្របច្បាប់ ធានាសុវត្ថិភាព សន្សំ សម្ចៃ និងសម្រេចជោគជ័យល្អប្រសើរ ពិតជាទិវាបុណ្យដ៏ធំរបស់ប្រជាជាតិទាំងមូល។ ការបោះឆ្នោតប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលប្រទេសជាតិបានឆ្លងកាត់ ៧៥ឆ្នាំនៃ ឯករាជ្យភាព ៣៥ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ដោយសម្រេចបានសមិទ្ធផលសំខាន់ ជាច្រើននិងមានអត្ថន័យប្រវត្តិសាស្ត្រ។ ទន្ទឹមជាមួយគ្នានោះ មហាសន្និបាតលើកទី ១៣របស់បក្សត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យ ហើយបានដាក់ចេញ គោលដៅ ទិសដៅ ភារកិច្ចសម្រាប់ការកសាងនិងអភិវឌ្ឍប្រទេសជាតិរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ ផងដែរ។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue សង្កត់ធ្ងន់ថា៖ “យើងបានធានាការអនុវត្តល្អនូវការងារកម្មាភិបាល ចាប់ពីការពិគ្រោះយោបល់ជ្រើសរើសកម្មាភិបាល ឧទ្ទេសនាមកម្មភិបាលចុះឈ្មោះ យកមតិយោបល់របស់ម្ចាស់ឆ្នោតអំពីបេក្ខជនចុះឈ្មោះ ចលានាការបោះឆ្នោត ដើម្បីជ្រើសរើសបេក្ខជនសក្តិសម ដែលឆ្លើយតបនឹងរាល់លក្ខខ័ណ្ឌ បទដ្ឋាន ដែលបានកំណត់។ ទន្ទឹមនឹងនេះជ្រើសរើសកម្មាភិបាលទទួលបន្ទុករៀបចំការបោះឆ្នោតនៅមូលដ្ឋានដែលមានសមត្ថភាព បទពិសោធន៍ និងទំនូលខុសត្រូវផងដែរ”។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក៏បានលើកសំណើរថា ក្នុងអាណត្តិថ្មីនេះ សមាជិករដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ចាំបាច់ត្រូវធ្វើល្អនូវមជ្ឈភាពក្នុងសកម្មភាពរបស់ស្ថាប័នរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ