ក្រុមប្រឹក្សាយោធាអេហ្ស៊ីបសន្យាផ្ទេអំណាច

(VOV)-ក្រុមប្រឹក្សាយោធាកាន់អំណាចអេហ្ស៊ីបទើបនឹងអះអាងជាថ្មីម្តង់ទៀតនូវការ សន្យាផ្ទេប្រកល់សិទ្ធិអំណាចឲ្យរដ្ឋាភិបាលស៊ីវិល ក្រោយពីកាបោះឆ្នោតប្រធានាធិ
បតី គ្រោង ប្រព្រឹត្តទៅនាខែឧសភាខាងមុខ។ ឧត្តមសេនីយ៌ត្រី Mamdouh Shahin ជាសមាជិកក្រុមប្រឹក្សាកំពូលនៃបណ្តាកងកម្លាំងប្រដាប់អាវុធអេហ្ស៊ីប(SCAF) នាថ្ងៃ
ទី៥មេសា បានប្រកាសថា មិនធ្វើអន្តរាគមចូលក្នុង កិច្ចការរបស់ក្រុមប្រឹក្សារដ្ឋធម្ម
នុញទេ។ ក្រុមប្រឹក្សាយោធាអេហ្ស៊ីបឡើងកាន់អំណាច ដឹកនាំប្រទេសនេះក្រោយពី ការផ្តួលរលំរដ្ឋអំណាចប្រធានាធិបតី Hosni Mubarak កាលពីឆ្នាំ២០១១។ តាមផែន
ការ ការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីបនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣និង២៤ឧសភា។ លទ្ធផលនឹងបានប្រកាសជាសាធារណៈនាថ្ងៃទី ២១ មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ