ក្រុមប្រឹក្សារជនជាតិនៃរដ្ឋសភាវៀតណាមបើកសម័យប្រជុំពេញអង្គ លើកទី ៤

នាថ្ងៃទី ២៤ កញ្ញា នៅទីក្រុងហាណូយ ក្រុមប្រឹក្សារជនជាតិ នៃរដ្ឋសភាវៀតណាម បានបើកសម័យប្រជុំ ពេញអង្គ លើកទី ៤ ជាមួយខ្លឹមសារសំខាន់ជាច្រើន ដើម្បី ត្រៀមរៀបចំសំរាប់សម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាម នីតិកាលទី ១៣។
សមាជិក គណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ប្រធានក្រុមប្រឹក្សារជនជាតិ Ksor Phuoc បានអោយដឹងថា៖ ក្នុងរយះពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ កញ្ញា ក្រុមប្រឹក្សារ នឹងរួមសហការធ្វើការពិនិត្យឡើងវិញព្រមទាំងផ្តល់មតិអំពីសេចក្ដីព្រាងច្បាប់ចំនួន
១២ ក្នុងនោះមាន៖ ច្បាប់ផ្ទុកបំរុងជាតិ ច្បាប់សហករណ៍ ច្បាប់បោះពុម្ភ (ធ្វើវិសោធនកម្ម)
ល។ពិភាក្សាអំពី សេចក្ដីព្រាងច្បាប់ផ្ទុកបំរុងជាតិមានមតិជាច្រើន នៃក្រុមប្រឹក្សារជន
ជាតិបានស្នើថា៖ ប្រភពផ្ទុកបំរុងជាតិ គឺគ្រាន់តែប្រមូលផ្តុំអោយគោលដៅបង្ការ ប្រឆាំង និងជំនះពុះពារលើផលអាក្រករបស់ គ្រោះធម្មជាតិ គ្រោះអាសន្ន…។ល៕

ក្រុមប្រឹក្សារជនជាតិនៃរដ្ឋសភាវៀតណាមបើកសម័យប្រជុំពេញអង្គ លើកទី ៤  - ảnh 1
ក្រុមប្រឹក្សារជនជាតិ នៃរដ្ឋសភាវៀតណាម បានបើកសម័យប្រជុំ ពេញអង្គ លើកទី ៤ ជាមួយខ្លឹមសារសំខាន់ជាច្រើន (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ