ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ចេញសេចក្តីសម្រេចចិត្តកាត់ផ្តាចប្រភពហិរញ្ញវត្ថុរបស់អង្គការភេវរកម្មនានា


ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ចេញសេចក្តីសម្រេចចិត្តកាត់ផ្តាចប្រភពហិរញ្ញវត្ថុរបស់អង្គការភេវរកម្មនានា - ảnh 1
ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ចេញសេចក្តីសម្រេចចិត្តកាត់ផ្តាចប្រភពហិរញ្ញវត្ថុរបស់អង្គការភេវរកម្មនានា (Image: VNA)

(VOVworld) – នាថ្ងៃទី ១២ កុម្ភៈ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានពិភាក្សានិង​អនុម័តលើសេចក្តីសម្រេចចិត្តមួយសំដៅទប់ស្កាត់បណ្ដាប្រភពហិរញ្ញវត្ថុពីការលក់ ប្រេងឆៅនៃអង្គការភេវរកម្ម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) និងក្រុមភេវរកម្មផ្សេងៗ
ទៀត។ តាមការផ្តើមគំនិតរបស់រុស្ស៊ីនៅសម័យប្រជុំនៃក្រុមប្រឹក្សារសន្តិសុខ អ.ស.ប.
នៅទីក្រុង New York អាមេរិក បណ្តាតំណាងរបស់ប្រទេសជាសមាជិកចំនួន ១៥ បានប្រឆាំងជំទាស់រាល់សកម្មភាពធ្វើអាជីវកម្មជាមួយបណ្ដាអង្គការភេរកម្មដែល
ទាក់ ទិនដល់មុខទំនិញប្រេងឆៅគ្រប់ប្រភេទ។ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បាន
ចាត់ទុក ថា៖ សកម្មភាពធ្វើអាជីវកម្មពោលខាងលើនឹងលើកទឹកចិត្តភេវរករបង្កើន
សកម្មភាព របស់ខ្លួន​ថែមទៀតព្រមទាំងស្នើរឲ្យប្រទេសជាសមាជិក អ.ស.ប.
បញ្ឈប់រាល់ទំនាក់ទំនងហិរញ្ញវត្ថុជាមួយបណ្ដាអង្គការភេវរកម្មពោលខាងលើ។ ស្ថាប័នក៏បានអំពាវនាវឲ្យ ប្រទេសជាសមាជិកពង្រឹងប្លុកសាមគ្គីភាពនិងកិច្ច
សហប្រតិបត្តិការលើទ្រង់ទ្រាយសកលលោកក្នុងការបង្ការប្រឆាំងនឹងការធ្វើ
អាជីវកម្មប្រេងឆៅខុសច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ