ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់
|
ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២០ កក្កដា ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានអនុម័ត
លើសេចក្តីសម្រេចចិត្តគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែជាមួយអ៊ីរ៉ងដែលបើកចេញ ឱកាសលុបចោលបទដាក់ទណ្ឌកម្មចំពោះសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ប៉ុន្តែ ប្រសិនបើ
អ៊ីរ៉ង់រំលោភលើកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រដែលទើបទទួលបានជាមួយក្រុម
P5+1 នោះបទដាក់ទណ្ឌ កម្មនឹងត្រូវបានអនុវត្តឡើងវិញក្នុងរយៈពេលមួយ
ទស្សវត្តន៍។ កាយវិការនេះគូសសម្គាល់ការដែល អ.ស.ប. បានគាំទ្រជាផ្លូវការ
កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលទើបនឹងទទួលបានរវាងអ៊ីរ៉ង់និងបណ្ដាមហា
អំណាច។ ក្នុងពេលបទដាក់ទណ្ឌកម្មត្រូវបានលុបចោល សេចក្តីសម្រេចចិត្ត
ដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់របស់ អ.ស.ប. ដែលត្រូវបានអនុម័តនាឆ្នាំ ២០០៦
នឹងត្រូវបានលុបចោលផងដែរដោយមានលក្ខ័ណ្ឌអ៊ីរ៉ង់ប្រតិបត្តិតាមកិច្ច
ព្រមព្រៀងពពោលខាងលើ៕