ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិបានថ្កោលទោសអំពើសម្លាប់អ្នកកាសែត Steven Sotloff

ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិបានថ្កោលទោសអំពើសម្លាប់អ្នកកាសែត Steven Sotloff - ảnh 1
ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិបានថ្កោលទោសអំពើសម្លាប់អ្នកកាសែត Steven Sotloff

(VOV)_ ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោស​យ៉ាងខ្លាំងក្លា កងកម្លាំងរដ្ឋឥស្លាម (IS) បានសម្លាប់អ្នកកាសែត Steven Sotloff​ និងចាត់ទុកនេះគឺជាសកម្មភាពថោកទាប និងគួរអោយខ្ពើម។ ​សមាជិក​ចំនួន
១៥នៃ ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិ  បាន​សង្កត់​ធ្ងន់​ថា៖ អំពើ ឧក្រិដ្ឋនេះជាសញ្ញាព្រ​មានអំពីគ្រោះថ្នាក់ជាប្រចាំថ្ងៃ​ចំពោះ​បណ្ដាអ្នកាសែត
ដែល កំពុងបំពេញការងារនៅស៊ីរី។ សេចក្ដីថ្លែង​ការណ៍នេះក៏បានសង្កត់ធ្ងន់
ដែរ ថា៖ សហគមន៍អន្តរជាតិត្រូវមានសកម្មភាព​ជាបន្ទាន់ ដើម្បីរាំងស្កាត់រាល់ អំពើគួរអោយខ្ពើមនេះរបស់ កងកម្លាំង IS នេះ។ 

            Steven Sotloff ជាអ្នកាកសែតអាមេរិកទីពីរដែលត្រូវ IS សម្លាប់។ តាម
ការ​ស្ថិតិរបស់អង្គការវប្បធម៌ វិទ្យាសាស្ត្រ អប់រំនៃអង្គការសហប្រជាជាតិថា៖  ​អ្នកកាសែតចំនួនជាង៤៣០នាក់ត្រូវសម្លាប់ ចាប់ពីឆ្នាំ ២០០៧ដល់ឆ្នាំ ​២០១២៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ