ក្រុមប្រឹក្សារសហប្រតិបត្តិការអង្គភាពអាជីវកម្មស្រីលង្កា-វៀតណាមបានបង្ហាញមុខ
(TTXVN)_ក្រុមប្រឹក្សារសហប្រតិបត្តិការ អង្គភាពអាជីវកម្មស្រីលង្កា -វៀតណាម ទើបនឹងបានបង្ហាញមុខ នៅទីស្នាក់ការ សភាពាណិជ្ជកម្មជាតិ ស្រីលង្កា ប្រចាំនៅទី
ក្រុង Colombo។ ថ្លែងមតិបើកពិធី ប្រធានសភាពាណិជ្ជកម្មជាតិ ស្រីលង្កា Asoka Hetti
goda បានសង្កត់ធ្ងន់ថា៖ គោលដៅនៃការបង្កើតក្រុមប្រឹក្សារសហប្រតិបត្តិការ អង្គភាព អាជីវកម្មស្រីលង្កា -វៀតណាមនេះ ស្ថិតនៅក្នុងក្របខ័ណ្ឌរបស់ សភាពាណិជ្ជកម្មជាតិ
ស្រីលង្កា គឺសំដៅ ពង្រឹងនិងពង្រីកថែមទៀត ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពិសេសគឺលើវិស័យ ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍ នៃប្រទេសទាំង
ពីរ ឆ្លើយតប់នឹងគោលបំណង បង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ រវាងអង្គភាពអាជីវកម្ម ស្រីលង្កានិងវៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ ស្រីលង្កា Ton
Sinh Thanh បានវាយតមលៃយ៉ាងខ្ពស់ ការបង្កើត ក្រុមប្រឹក្សារសហប្រតិបត្តិការ អង្គ
ភាពអាជីវកម្ម ស្រីលង្កា -វៀតណាម និងចាត់ទុកថា៖នេះគឺជា ព្រឹត្តិការណ៍ដ៏សែន សំខាន់ បង្ហាញពីការបោះជំហានអភិវឌ្ឍន៍ថ្មី ក្នុងទំនាក់ទំនងសេដ្ឋកិច្ច នៃប្រទេស ទាំងពីរ រួមចំណែកយ៉ាងសកម្មចូលក្នុង ការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទ្វេភាគីផងដែរ៕
|
ក្រុមប្រឹក្សារសហប្រតិបត្តិការ អង្គភាពអាជីវកម្មស្រីលង្កា -វៀតណាម ទើបនឹងបានបង្ហាញមុខ (internet) |