ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្តស្ដីអំពីសិទ្ធិកុមារ
|
ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្តស្ដីអំពីសិទ្ធិកុមារនិងបំរ៉ែបំរួលអាកាសធាតុដោយវៀតណាមជាអ្នកនិពន្ធ |
(VOV)_នាថ្ងៃទី៣០មិថុនា និងថ្ងៃទី១កក្កដា ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការ
សហប្រជាជាតិ បានដំណើការពិភាក្សាចុងក្រោយ អនុម័តលើសេចក្ដីសម្រេចចិត្តចំ
នួន៣៤ ដែលក្នុងនោះមានពង្រាងសេចក្ដីសម្រេចចិត្តស្ដីអំពីសិទ្ធិរបស់កុមារ និងបំ
រ៉ែបំរួលអាកាសធាតុដោយវៀតណាម និងហ្វីលីពីន Bangladesh ជាអ្នកនិពន្ធ។
ដោយផ្អែកទោលើការផ្តើមគំនិត និងការរួមវិភាគទានសកម្ម ម្ចាស់ការ និង
មានការទទួលខុសត្រូវ របស់វៀតណាម ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជា
ជាតិ បានអនុម័ត ហើយអះអាងនូវការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ
ចំពោះទំនាក់ទំនងរវាងកុមារ និងបំរ៉ែបំរួលអាកាសធាតុរៀបចំកិច្ចប្រជុំពិភាក្សា
អំពីបញ្ហានេះ នៅកិច្ចប្រជុំ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នីតិកាល
ទី៣៤ (ខែមេសាឆ្នាំ២០១៧) ក៏ដូចជាសំណូមពរអោយស្ថាប័នអង្គការសហប្រជាជាតិ
អនុវត្តស្រាវជ្រាវអំពីប្រធានបទនេះ៕