ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិពិភាក្សាអំពីសិទ្ធិរបស់ជនពិការក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ
(VOVWORLD) - នាថ្ងៃទី៨ កក្កដា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) នីតិកាលទី៤៤ បានរៀបចំសម័យពិភាក្សាអំពីសិទ្ធិរបស់ ជនពិការក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវចូលរួមកិច្ចប្រជុំ។ (រូបថត៖ baoquocte.vn) |
នេះជាព្រឹត្តិការណ៍ដែល ត្រូវបានរៀបចំឡើងតាមគំនិតផ្ដួចផ្ដើមរបស់វៀតណាម ហ្វីលីពីននិងបង់ក្លា ដែស ដែលជាសហអ្នកនិពន្ធនៃសេចក្ដីសម្រេចចិត្តជាប្រចាំឆ្នាំរបស់ក្រុម ប្រឹក្សាសិទ្ធិមនុស្សស្ដីពីការប្រែប្រួលអាកាសធាតុនិងសិទ្ធិមនុស្ស។
ថ្លែងនៅសម័យពិភាក្សា លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ បានអះអាងថា កិច្ចការពារនិងជំរុញសិទ្ធិរបស់ជនពិការគឺជាគោលជំហរដ៏ឥតងាករេរបស់ អាស៊ាន ដែលត្រូវបានបង្ហាញនៅក្នុងចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ ក៏ដូចជា ផែនការមេរបស់អាស៊ានឆ្នាំ២០២៥ស្ដីពីការរួមបញ្ចូលសិទ្ធិរបស់ជនពិការផងដែរ។ លោកស្រីឯកអគ្គរដ្ឋទូតបានអះអាងថា អាស៊ានជានិច្ចកាលគោរព កិច្ចសហប្រតិបត្តិការអន្តរជាតិសំដៅឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហើយអះអាងដែរថា កិច្ចសហប្រតិបត្តិការក្នុងការផ្ទេរប្ដូរបច្ចេកវិទ្យា ការ ធានាហិរញ្ញវត្ថុនិងការកសាងសមត្ថភាពគឺមានសារសំខាន់គន្លឹះក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនិងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ៕