ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ​បែកបាក់​គ្នាយ៉ាង​ជ្រាលជ្រៅ​អំពីបញ្ហាស៊ីរី

(VOVWORLD) - ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ រុស្ស៊ី និងចិនបានច្រានចោលសំណើរពន្យាពេលប្រតិបត្តិការមនុស្សធម៌នៅតាមច្រកទ្វារព្រំដែនចំនួន ២ របស់ស៊ីរី ។
ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ​បែកបាក់​គ្នាយ៉ាង​ជ្រាលជ្រៅ​អំពីបញ្ហាស៊ីរី - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

កាលពីថ្ងៃទី ១០ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនទទួលបានការស្រុះចិត្តគំនិតគ្នាសារជាថ្មីម្ដងទៀត ក្នុងការពន្យាពេលសេចក្ដីសម្រេចចិត្ត ស្ដីពីប្រតិបត្តិការជំនួយមនុស្សធម៌នៅតាមព្រំដែនស៊ីរី បើទោះជាសេចក្ដីសម្រេចចិត្តនេះបានផុតកំណត់នាថ្ងៃដដែលក៏ដោយ។ នេះជាលើកទី ២ ហើយ ក្នុងសប្តាហ៍នេះ ដែលក្រុមប្រឹក្សាសន្តិសុខមិនអាចស្វែងរកបានសំឡេងរួមមួយក្នុងបញ្ហាស៊ីរី។

ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ រុស្ស៊ី និងចិនបានច្រានចោលសំណើរពន្យាពេលប្រតិបត្តិការមនុស្សធម៌នៅតាមច្រកទ្វារព្រំដែនចំនួន ២ របស់ស៊ីរី ។ ជាការឆ្លើយតប ប្រទេសជាសមាជិកមួយចំនួនទៀតនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមានសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងបែលហ្ស៊ិក បានច្រានចោលសំណើររបស់រុស្ស៊ី ក្នុងការកាត់បន្ថយទីតាំងទទួលទំនិញសង្គ្រោះពីច្រកទ្វារព្រំដែនចំនួនពីរ (នាំទំនិញជំនួយទៅកាន់អ៊ីដលីប និងអាឡិបប៉ូ) ចុះមកត្រឹមតែច្រកទ្វារព្រំដែនតែមួយប៉ុណ្ណោះ (ដឹកទំនិញជំនួយទៅកាន់អ៊ីដលីប) ។

សូមបញ្ជាក់ដែរថា ការដែលភាគីទាក់ទិននានា មិនព្រមធ្វើការពន្យាពេលសេចក្ដីសម្រេចចិត្តនេះគឺបាន ន័យថា សកម្មភាពផ្ដល់ជំនួយដល់ស៊ីរីនឹងត្រូវបញ្ឈប់ជាណ្តោះអាសន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ