ក្រុមប្រឹក្សាសន្តិសុខ អនុម័តសេចក្តីសម្រេចចិត្តដែលវៀតណាមតាក់តែងស្តីពីការត្រួតពិនិត្យឡើងវិញនូវប្រតិបត្តិការនៃយន្តការដោះស្រាយរឿងក្តីនៅសេសសល់របស់តុលាការអន្តរជាតិ
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ. ស. ប) កាលពីថ្ងៃទី ២៥ ខែមិថុនាបានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ២៥២៩ ស្តីពីការតែងតាំងរដ្ឋអាជ្ញាឡើងវិញនិងត្រួតពិនិត្យឡើងវិញនូវប្រតិបត្តិការរយៈពេល ២ ឆ្នាំនៃយន្តការដោះស្រាយរឿងក្តីនៅសេសសល់របស់តុលាការអន្តរជាតិ ( ហៅកាត់ថាយន្តការ)។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅញូវយ៉ក (សហរដ្ឋអាមេរិក) ។ (ប្រភព៖ THX / TTXVN) |
ក្នុងនាមជាប្រធានក្រុមការងារនៃក្រុមប្រឹក្សាសន្តិសុខស្តីពីយន្តការដូចពោលខាងលើនេះ វៀតណាមបានតាក់តែងនិងធ្វើជាអធិបតីក្នុងការចរចារលើសេចក្តីសម្រេចចិត្តនេះ។ សេចក្តីសម្រេចចិត្តលេខ ២៥២៩ ទទួលស្គាល់លទ្ធផលប្រតិបត្តិការសម្រាប់ឆ្នាំ ២០១៨-២០១៩ នៃយន្តការ ដែលក្នុងនោះមានការអនុវត្តអនុសាសន៍របស់ទីភ្នាក់ងារត្រួតពិនិត្យផ្ទៃក្នុងរបស់អ. ស.ប និងសេចក្តីសម្រេចចិត្តលេខ ២៤២២ (ឆ្នាំ២០១៨) របស់ក្រុមប្រឹក្សាសន្តិសុខ ដោយផ្តោតសំខាន់លើបញ្ហាសមភាពយេនឌ័រ និងការធានាឱ្យមានតំណាងតុល្យភាពខាងភូមិសាស្រ្ត ក្នុងជួរក្រុមបុគ្គលិកនៃយន្តការនិងអនុវត្តការកាត់បន្ថយចំណាយផងដែរ
បន្ទាប់ពីការចរចាតាមប្រព័ន្ធចំនួន ៣ ជុំរួចមកចាប់ពីថ្ងៃទី ២៧ ខែឧសភាដល់ថ្ងៃទី ១៩ ខែមិថុនា ប្រទេសនានាបានឯកភាពលើការអនុម័តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខជាច្រើនបានវាយតម្លៃជាវិជ្ជមានចំពោះតួនាទីរបស់វៀតណាមក្នុងការសម្របសម្រួលនិងការដឹកនាំយ៉ាងសកម្មនិងតម្លាភាព ក៏ដូចជាវិធីជម្រុញប្រទេសនានាឲ្យឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងផងដែរ៕