ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ចេញសេចក្តីថ្លែងការណ៍រួមអំពីស្ថានភាពនៅរដ្ឋ Rakhine មីម៉ាន់ម៉ា

(VOVWORLD) - នាថ្ងៃទី ៦ វិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានចេញសេចក្តីថ្លែង ការណ៍រួមដែលអំពាវនាវឲ្យរដ្ឋាភិបាលមីម៉ាន់ម៉ាអត់ធ្មត់សកម្មភាពយោធានៅរដ្ឋ Rakhine ហើយបង្កលក្ខណៈសំរាប់ជនឥស្លាម Rohingya រាប់ពាន់នាក់វិលត្រឡប់មក ស្រុកកំណើតវិញបន្ទាប់ពីត្រូវភៀសខ្លួមនៅប្រទេសបង់ហ្គាដេសជិតខាងដោយជំលោះ។
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ចេញសេចក្តីថ្លែងការណ៍រួមអំពីស្ថានភាពនៅរដ្ឋ Rakhine មីម៉ាន់ម៉ា - ảnh 1 ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ចេញសេចក្តីថ្លែងការណ៍រួមអំពីស្ថានភាពនៅរដ្ឋ Rakhine មីម៉ាន់ម៉ា

(VOVworld) – នាថ្ងៃទី ៦ វិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានចេញសេចក្តីថ្លែង ការណ៍រួមដែលអំពាវនាវឲ្យរដ្ឋាភិបាលមីម៉ាន់ម៉ាអត់ធ្មត់សកម្មភាពយោធានៅរដ្ឋ Rakhine ហើយបង្កលក្ខណៈសំរាប់ជនឥស្លាម Rohingya រាប់ពាន់នាក់វិលត្រឡប់មក ស្រុកកំណើតវិញបន្ទាប់ពីត្រូវភៀសខ្លួមនៅប្រទេសបង់ហ្គាដេសជិតខាងដោយជំលោះ។ ក្នុងសេចក្តីថ្លែងការដែលទើបនឹងទទួលបានការគាំទ្ររបស់ប្រទេសជាសមាជិក អ.ស.ប. ក្នុងនោះមានរុស្ស៊ីនិងចិន ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានថ្កោលទោស យ៉ាងខ្លាំងក្លាស្ថានភាពអំពើហឹង្សានៅរដ្ឋ Rakhine នាប៉ុន្មានសប្តាហ៍កន្លងទៅ ដែលធ្វើ ឲ្យជន Rohingya ចំនួន ៦ សែននាក់ត្រូវធ្វើចំណាកស្រុកនិងភៀសខ្លួន ព្រមទាំង សម្តែងការព្រួយបាម្ភដ៏ជ្រាលជ្រៅចំពោះវិបត្តិមនុស្សធម៌នៅតំបន់ដែលប្រព្រឹត្តទៅជំលោះនេះ។ ស្ថាប័ន អ.ស.ប. បានអំពាវនាវឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាត្រួតពិនិត្យការដាក់ពង្រាយកងទ័ពស្តាររដ្ឋអំណាចស៊ីវិលឡើងវិញហើយធានាការគោរពសិទ្ធិមនុស្ស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ