ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដាក់ទណ្ឌកម្មចំពោះបណ្ដាមេដឹកនាំនៃក្រុមពួកឧទ្ទាមនៅអ៊ីរ៉ាក់
|
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដាក់ទណ្ឌកម្មចំពោះបណ្ដាមេដឹកនាំនៃក្រុមពួកឧទ្ទាមនៅអ៊ីរ៉ាក់ (Image: VNA) |
(VOVworld) – នាថ្ងៃទី១៥ សីហា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ទើបនឹងឯកភាព អនុម័តលើសេចក្តីសម្រេចចិត្តអំពីការដាក់ទណ្ឌកម្មចំពោះបណ្ដាមេដឹកនាំនៃ
ក្រុមពួក ឧទ្ទាមជ្រុលនិយម "ព្រះរាជាណាចក្រឥស្លាមស្វ័យប្រកាស” នៅអ៊ីរ៉ាក់។
សេចក្តីសម្រេចចិត្តនេះក៏បានព្រមានដាក់ទណ្ឌកម្មចំពោះបុគ្គលឬអង្គការទាំង
អស់ដែលផ្តល់ជំនួយខាងហិរញ្ញវត្ថុឬអាវុធសំរាប់កំលាំងពួកឧទ្ទាមដែលកំពុង
ធ្វើសកម្មភាពនៅប្រទេសឈូងសមុទ្រពែក្យ។ សេចក្តីសម្រេចចិត្តពោល
ខាងលើតម្រង់ទៅលើសភារបស់អង្គការ ភេវរកម្មអន្តរជាតិ Al Qaeda ប្រចាំ
នៅអ៊ីរ៉ាក់គឺ “រណសិរ្ស Nursa”។