ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដំណើរកិច្ចប្រជុំជាបន្ទាន់ស្តីពីស្ថានភាពនៅអ៊ុយក្រែន
|
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដំណើរកិច្ចប្រជុំជាបន្ទាន់ស្តីពីស្ថានភាពនៅអ៊ុយក្រែន (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៧ កុម្ភៈ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានដំណើការកិច្ច ប្រជុំជាបន្ទាន់ស្តីអំពីជំលោះនៅអ៊ុយក្រែន។ កិច្ចប្រជុំលើកនេះត្រូវបានរៀបចំឡើងតាម សំណើររបស់បារាំងនិងអាល្លឺម៉ង់ ហើយប្រទេសនានាបានផ្ទៀងស្តាប់របាយការណ៍នៃ អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) ដែលមានអ្នកសង្គេតការកំពុងឃ្លាំ មើលបទឈប់បាញ់នៅតំបន់ខាងកើតអ៊ុយក្រែន។ បន្ទាប់នោះ ក្រុមប្រឹក្សារសន្តិសុខ
អ.ស.ប. បានដំណើការកិច្ចប្រជុំសម្ងាត់។ ទោះបីជា ភាគីទាក់ទិននានានៅតំបន់ខាង កើតអ៊ុយក្រែនកំពុងដកអាវុធធុនធ្ងន់ចេញពីតំបន់ជំលោះតាមកិច្ចព្រមព្រៀងទីក្រុង
Minsk ក្តី ប៉ុន្តែ បណ្ដាការប៉ះទង្កិចរវាងកងទ័ពរដ្ឋាភិបាលនិងកំលាំងប្រឆាំងនៅ
បន្តកើតមានឡើងដែលធ្វើឲ្យជនស៊ីវិលជាច្រើននាក់ត្រូវស្លាប់និងរងរបួស៕