ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង
|
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង (Image: VOV) |
(VOVworld) – នាថ្ងៃទី ១៥ មេសា ក្រុនប្រឹក្សាសន្តិសុខ អ.ស.ប. បានចេញផ្សាយ
សេចក្តីប្រកាសដែលសង្កត់ធ្ងន់ទៅលើទង្វើរបស់កូរ៉េខាងជើងបានរំលោភទៅលើ
បណ្ដាសេចក្តីសម្រេចចិត្តរបស់ អ.ស.ប.។ សេចក្តីសម្រេចចិត្តពោលខាងលើបាន
លើកច្បាស់ថា៖ ទោះបីជាការបាញ់កាំជ្រួចរបស់ព្យុងយ៉ាងនាពេលថ្មីៗនេះទទួល
បរាជ័យក្តី ប៉ុន្តែ ទង្វើនេះបានរំលោភទៅលើសេចក្តីសម្រេចចិត្តរបស់ អ.ស.ប.
តាមនោះ ហាមឃាត់ព្យុងយ៉ាងអភិវឌ្ឍន៍បច្ចេកវិទ្យាកាំជ្រួចមីស៊ីល។ ឯកសារនេះ
បានអំពាវនាវឲ្យព្យុងយ៉ាងជៀសវាងរាល់ទង្វើបង្ករឿងហេតុ ព្រមទាំង នឹងបន្ត
ឃ្លាំមើលយ៉ាងដិតដល់ស្ថានភាពនៅឧបទ្វីបកូរ៉េ ក៏ដូចជា ត្រៀមខ្លួនជាស្រេច
ដាក់ទណ្ឌកម្មក្នុងករណីចាំបាច់។ នាថ្ងៃដដែល វិមានបញ្ចកោណបានអះអាងថា៖
ការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងនាថ្ងៃទី ១៥ មេសា បានទទួលបរាជ័យ
ព្រមទាំង កងទ័ពអាមេរិកកំពុងវាយតំលៃអំពីបំរ៉ែបំរួលនៅទីនេះ៕