ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្កោលទោសស្ថានភាពអំពើហឹង្សានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្កោលទោសស្ថានភាពអំពើហឹង្សានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ - ảnh 1
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្កោលទោសស្ថានភាពអំពើហឹង្សានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (VNA)

(VOVworld) – នាថ្ងៃទី​២៥ កុម្ភៈ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានថ្កោលទោស
 រលកអំពើហឹង្សានៅតំបន់ Kansai ភាគកណ្ដាលសាធារណៈរដ្ឋប្រជាធិបតេយ្យ
កុងហ្គោ ព្រមទាំង ស្នើឲ្យរដ្ឋាភិបាលប្រទេសនេះដំណើរការធ្វើស៊ើបអង្កេតដ៏
 ស្មោះត្រង់និងសមភាព។​ ក្នុងសេចក្តីប្រកាសសារព័ត៌មានដែលត្រូវបាននាំចេញ
 នៅទីក្រុង New York អាមេរិក ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានសម្តែងការ
 ព្រួយបារម្ភពិសេសចំពោះព័ត៌មាន៖ កំលាំងសេនាជននៅតំបន់នេះបានរំលោភដ៏
ធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សធម៌អន្តរជាតិនាពេលថ្មីៗនេះ ក្នុងនោះមានការប្រមូលផ្តុំ
និងប្រើប្រាស់ទាហានកុមារនិងការសម្លាប់ជនសីវិល។ អង្គការសន្តិសុខរបស់ អ.ស.ប.
 នេះបានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលកុងហ្គោត្រូវមានការទទួលខុសត្រូវ ការពារជន
ស៊ីវិល​ព្រមទាំងដាស់តឿនសមត្ថកិច្ចខំប្រឹងប្រែងស្តារឡើងវិញ សណ្តាប់ធ្នាប់និង
ជំនុំជំរះបណ្ដាជនល្មើសផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ