ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្លោលទោសយ៉ាងខ្លាំងក្លាការបាញ់កាំជ្រួចរបស់ប្រទេសកូរ៉េខាងជើង

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្លោលទោសយ៉ាងខ្លាំងក្លាការបាញ់កាំជ្រួចរបស់ប្រទេសកូរ៉េខាងជើង  - ảnh 1
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្លោលទោសយ៉ាងខ្លាំងក្លាការបាញ់កាំជ្រួចរបស់ប្រទេសកូរ៉េខាងជើង (VNA)


(VOVworld) - សមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នាថ្ងៃទី ៦ កញ្ញ
 បានឯកភាពអនុម័តលើសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លាបណ្ដាការ
សាកល្បងកាំជ្រួចថ្មីៗបំផុតរបស់ប្រទេសកូរ៉េខាងជើង។​ សេចក្តីថ្លែងការណ៍បាន
ព្រមាននឹងអនុវត្តរាល់វិធានការណ៍តឹងរឹងជាបន្តចំពោះព្យុងយ៉ាង ដោយសារ
ទង្វើ នេះរបស់ព្យុងយ៉ាងបានរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រព័ន្ធប្រដាប់អាវុធ
នុយក្លេអ៊ែរដែលធ្វើឲ្យស្ថានភាពតានតឹងឡើងៗក្នុងតំបន់។ ក្នុងព្រឹត្តិការណ៍ទាក់
ទិនមួយ ទៀត ជប៉ុនកំពុងមានផែនការរៀបចំសន្និសីទកំពូលត្រីភាគីជាមួយ
ចិននិងកូរ៉េ ខាងត្បូងនាចុងខែវិច្ឆិកា ឬ​ នាដើមខែធ្នូ ខាងមុខ សំដៅបង្កើន
កិច្ចសហប្រតិបត្តិ ការទប់ទល់នឹងកម្មវិធីអភិវឌ្ឍន៍កាំជ្រួចរបស់ប្រទេសកូរ៉េ
ខាងជើង ហើយជំរុញ ការខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ