ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បោះឆ្នោតសម្ងាត់ក្រៅផ្លូវការដើម្បីជ្រើសរើសអគ្គលេខាធិការ អ.ស.ប. ថ្មី


ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បោះឆ្នោតសម្ងាត់ក្រៅផ្លូវការដើម្បីជ្រើសរើសអគ្គលេខាធិការ អ.ស.ប. ថ្មី - ảnh 1
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បោះឆ្នោតសម្ងាត់ក្រៅផ្លូវការដើម្បីជ្រើសរើសអគ្គលេខាធិការ អ.ស.ប. ថ្មី (Image: VNA)

(VOVworld) – ក្រោយរយៈពេលច្រើនខែ បណ្ដាបេក្ខជនអនុវត្តយុទ្ធនាការចលនា
សម្លេងគាំទ្រ នាថ្ងៃទី ២១ កក្កដា ឯកអគ្គរដ្ឋទូតប្រទេសជាសមាជិកចំនួន ១៥
 នៃក្រុម ប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំការបោះឆ្នោតសម្ងាត់ក្រៅផ្លូវការ
ដើម្បីជ្រើសរើស អគ្គលេខាធិការ អ.ស.ប. ថ្មីជំនួសឲ្យលោក Ban Ki Moon នាខែ
មករាឆ្នាំ ២០១៧ ខាងមុខ។ លទ្ធផលនៃការបោះឆ្នោតនេះនឹងមិនត្រូវបាន
ប្រកាសបើកចំហរ ប៉ុន្តែ នឹង ត្រូវបានប្រកាសដល់រដ្ឋាភិបាលដែលមានបេក្ខជន។
 ប្រទេសជាច្រើនបានឡើងសម្លេង អំពាវនាវប្រគល់ជូនសិទ្ធិដឹកនាំ អ.ស.ប.
សំរាប់នារី។ បេក្ខជនជានារីលេចធ្លោសំរាប់ ដំណែងនេះគឺអគ្គនាយិការ UNESCO
 លោកស្រី Irina Bokova និងនាយិការកម្មវិធី អភិវឌ្ឍន៍របស់ អ.ស.ប.​ UNDP
 លោកស្រី Helen Clark៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ