ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. មិនចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពីការបាញ់កាំជ្រួចរបស់ប្រទេសកូរ៉េខាងជើង

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. មិនចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពីការបាញ់កាំជ្រួចរបស់ប្រទេសកូរ៉េខាងជើង - ảnh 1
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. មិនចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពីការបាញ់កាំជ្រួចរបស់ប្រទេសកូរ៉េខាងជើង (VNA)


(VOVworld) – នាថ្ងៃទី ៣ សីហា តាមសំណើររបស់ជប៉ុននិងអាមេរិក ក្រុមប្រឹក្សា
សន្តិសុខ អ.ស.ប. បានរៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីពីការបាញ់កាំជ្រួចមីស៊ីលរបស់
 ប្រទេសកូរ៉េខាងជើងចម្ងាយមធ្យម Rodong នាព្រឹកថ្ងៃដដែល។ ប៉ុន្តែ បន្ទាប់ពី 
 ២ ម៉ោងធ្វើការ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. មិនអាចចេញផ្សាយសេចក្តីថ្លែងការ
ណ៍អំពីបញ្ហានេះទេ។ ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំសម្ងាត់ ឯកអគ្គរដ្ឋទូតអាមេរិក
ប្រចាំនៅ​ អ.ស.ប. លោកស្រី Samantha Power បានអំពាវនាវឲ្យក្រុមប្រកឹ្សា
សន្តិសុខ អ.ស.ប. គប្បីមានប្រតិកម្មទាន់ពេលវេលានិងរឹងមាំ ព្រមទាំង អះអាង
ថា៖ ការបាញ់ជ្រួចលើកនេះរបស់ប្រទេសកូរ៉េខាងជើងគឺជាការគំរាមកំហែងដ៏​
ធ្ងន់ធ្ងរទៅលើសន្តិភាពនិងសន្តិសុខក្នុងតំបន់។ មុននោះ នាថ្ងៃទី ០២ សីហា
លោក Stephane Dujarric អ្នកនាំពាក្សរបស់អគ្គលេខាធិការ​ អ.ស.ប. លោក
Ban Ki Moon បានឲ្យដឹងថា៖ អ.ស.ប. ព្រួយបារម្មណ៍ដ៏ជ្រាលជ្រៅចំពោះទង្វើ
របស់ ព្យុងយ៉ាង ព្រមទាំង អំពាវនាវឲ្យព្យុងយ៉ាងវិលត្រឡប់មកតុចរចារវិញ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ