ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អាចដំណើរកិច្ចប្រជុំជាបន្ទាន់អំពីការបាញ់កាំ ជ្រួចមីស៊ីលរបស់ ស.ប.ប.ក.
(VOVWORLD) - រដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា៖ នាដើមសប្តាហ៍ខាងមុខ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អាចរៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីអំពីការបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់ ស.ប.ប.ក. នាថ្ងៃទី ២៨ កក្កដា កន្លងទៅ។
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អាចដំណើរកិច្ចប្រជុំជាបន្ទាន់អំពីការបាញ់កាំ ជ្រួចមីស៊ីលរបស់ ស.ប.ប.ក. |
(VOVworld) - រដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា៖ នាដើមសប្តាហ៍ខាងមុខ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អាចរៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីអំពីការបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់ ស.ប.ប.ក. នាថ្ងៃទី ២៨ កក្កដា កន្លងទៅ។ មុននោះ អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងក្លាទង្វើបង្ករឿងហេតុនេះរបស់ព្យុងយ៉ាងហើយចាត់ទុកនេះគឺជាទង្វើរំលោភដ៏ធ្ងន់ធ្ងរទៅលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។ លោក Guterres បានសង្កត់ធ្ងន់ថា៖ មជ្ឈដ្ឋានថ្នាក់ដឹកនាំរបស់កូរ៉េខាងជើងត្រូវប្រតិបត្តិ ពេញលេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនរួមជាមួយសហគមន៍អន្តរជាតិដោះ ស្រាយភាពតានតឹងលើឧបទ្វីបកូរ៉េ៕