ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តអនុវត្តបទដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង


ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តអនុវត្តបទដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង - ảnh 1
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តអនុវត្តបទដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង (Image: VNA)

(VOVworld) – នាថ្ងៃទី ២ មិនា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានអនុម័តលើ
សេចក្តីសម្រេចចិត្តអនុវត្តបទដាក់ទណ្ឌកម្មថ្មីទៅលើសាធារណៈរដ្ឋប្រជាធិប
តេយ្យប្រជាមាធិកូរ៉េដែលទាក់ទិនដល់ការសាកល្បងនុយក្លេអ៊ែរលើកទី​៤
នាថ្ងៃទី ៦ មករា និងការបាញ់ផ្កាយរណបនាថ្ងៃទី ៧ កុម្ភៈ កន្លងទៅ។ តាម
នោះ រាល់ជើង ទំនិញដែលត្រូវបានបញ្ចូននិងចាកចេញពីព្យុងយ៉ាង នឹងត្រូវ
បានត្រួតពិនិត្យ។ ទន្ទឹមនឹងនោះ សេចក្តីសម្រេចចិត្តនេះនឹងបង្កើនបទហាម
ឃាត់ជួញដូរអាវុធ និងនាំចេញផលរ៉ែ ទៀតផង។ បទហាមឃាត់ចំពោះរាល់
ធនាគារបរទេសបើក សាខានៅព្យុងយ៉ាងផងដែរ។ បន្ទាប់ពីសេចក្តីសម្រេច
ចិត្តនេះត្រូវបានអនុម័ត ប្រទេសអាមេរិកអង់គ្លេសនិងកូរ៉េខាងត្បូងបានគាំទ្រ
ជំហានថ្មីនេះរបស់ អ.ស.ប.។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៣
មិនា ព្យុងយ៉ាងបាន បាញ់កាំជ្រួចចម្ងាយខ្លីទៅលើសមុទ្រប៉ែកខាងកើត
ប្រទេសនេះ។ ក្នុងសេចក្តីប្រ កាស នាថ្ងៃទី ២ មិនា អគ្គលេខាធិការ អ.ស.ប.
 លោក Ban Ki Moon បានលើក ច្បាស់ថា៖ ព្យុងយ៉ាងត្រូវអនុវត្តយ៉ាងម៉ត់
ចត់បណ្ដាភារកិច្ចរបស់ខ្លួន ហើយសង្ឍឹម ថា៖ សេចក្តីសម្រេចចិត្តនេះនឹង
បើកចេញឱកាសចាប់ផ្តើមការចរចារ ៦ ភាគី ឡើងិវញ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ