ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប អំពាវនាវធ្វើកិច្ចសន្ទនានិងបន្ធូរបន្ថយភាពតានតឹងនៅឈូងសមុទ្រពេក្ស
(VOVWORLD) - នៅចុងបញ្ចប់នៃកិច្ចពិភាក្សាដោយសម្ងាត់តាមសំណើរបស់ភាគីអាមេរិកនាថ្ងៃទី ២៤ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការធ្វើសន្ទនានិងចាត់វិធានការនានា ដើម្បីបញ្ចប់ភាពតានតឹងនៅក្នុងឈូងសមុទ្រ។ ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងបរិបទដែលអាមេរិកដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសអ៊ីរ៉ង់។
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប អំពាវនាវធ្វើកិច្ចសន្ទនានិងបន្ធូរបន្ថយភាពតានតឹងនៅឈូងសមុទ្រពេក្ស |
យោងតាមសេចក្តីប្រកាសនៅឯកិច្ចប្រជុំនេះ ក្រុមប្រឹក្សាសន្តិសុខបានអះអាងថា ភាគីនានាគប្បីដកខ្លួនចេញពីការប្រឈមមុខគ្នាផ្នែកយោធា ព្រមទាំង ថ្កោលទោសចំពោះការវាយប្រហារសំដៅលើនាវាដឹកប្រេងនាពេលថ្មីៗនេះដោយចាត់ទុកនេះគឺជាការគំរាមកំហែងមួយសំរាប់ការផ្គត់ផ្គង់ថាមពលនៅលើពិភពលោក ក៏ដូចជាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ សេចក្ដីប្រកាសនេះក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់និងប្រទេសក្នុងតំបន់គួរតែអត់ធ្មត់និងអនុវត្តរាល់សកម្មភាពដើម្បីកាត់បន្ថយភាពតានតឹងដែលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងដាស់តឿនឱ្យមានការដោះស្រាយភាពខុសប្លែកគ្នាដោយសន្តិវិធី និងតាមរយៈការធ្វើកិច្ចសន្ទនាផងដែរ៕