ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពាវនាវឲ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីចាប់ផ្តើមការចរចារឡើងវិញ


ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពាវនាវឲ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីចាប់ផ្តើមការចរចារឡើងវិញ - ảnh 1
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពាវនាវឲ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីចាប់ផ្តើមការចរចារឡើងវិញ (Image: VNA)


(VOVworld) – នាថ្ងៃទី ២០ សីហា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានចេញសេចក្តី ថ្លែងការណ៍ដោយអំពាវនាវឲ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីចាប់ផ្តើមការចរចារឡើងវិញ
សំដៅទទួលបានកិច្ចព្រមព្រៀងឈប់បាញ់យូរអង្វែងនៅតំបន់​ Gaza ។ សេចក្តីថ្លែង
ការនេះអះអាងនូវការគាំទ្រទាំងស្រុងចំពោះការផ្តើមគំនិតរបស់អេហ្ស៊ីប ហើយអំពាវ
នាវឲ្យភាគីនានាចាប់ផ្តើមការចរចារឡើងវិញ។ ទោះបីជាមិននាំចេញសេចក្តីសម្រេច
ចិត្តដ៏គ្រប់គ្រាន់អំពីបញ្ហានេះក្តី ប៉ុន្តែ បណ្ដាអ្នកការទូតក៏បានឲ្យដឹងដែរថា៖ គេត្រៀម
ខ្លួនជាស្រេចនាំចេញវិធានការតឹងរឹងជាងក្នុងករណីវិធានការសន្តិភាពរបស់អេហ្ស៊ីប
មិនដោះស្រាយបញ្ហានេះទេ។ ឯកអគ្គរដ្ឋទូតអង់គ្លេស លោក Mark Lyall Grant បានស្នើឲ្យក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ត្រូវ មានវិធានការជាបន្ទាន់សំដៅមាន
ប្រតិកម្មចំពោះមុខគ្រោះអាសន្នបណ្ដាការចរចារអាចត្រូវបានបំផ្លិចបំផ្លាញនិងស្ថាន
ភាពអំពើហឹង្សាកំពុងកើនឡើង។ ក្នុងព្រឹត្តិការណ៌ទាក់ទិនមួយទៀត នាថ្ងៃទី ២១
សីហា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានទៅបំពេញទស្សនកិច្ច
នៅ Qatar ដើម្បីដំណើការចរចារជាមួយថ្នាក់ដឹកនាំនៅឯបរទេសរបស់ក្រុម Hamas
លោក Khaled Meshaal អំពីបញ្ហានៅតំបន់ Gaza៕

ប្រតិកម្មទៅវិញ

ផ្សេងៗ