ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ឯកភាពសេចក្តីសម្រេចចិត្តអំពីរឿងហេតុធ្លាក់យន្តហោះ MH17


ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ឯកភាពសេចក្តីសម្រេចចិត្តអំពីរឿងហេតុធ្លាក់យន្តហោះ MH17 - ảnh 1
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ឯកភាពអំពីសេចក្តីសម្រេចចិត្តអំពីរឿងហេតុធ្លាក់យន្តហោះ MH17 (Image: dantri.com.vn)

(VOVWorld) – នាថ្ងៃទី ២១ កក្កដា ក្រុមប្រឹក្សាសន្តិសុខ អ.ស​.ប បានឯកភាពអំពី​សេចក្តីសម្រេចចិត្តដែលស្នើរឲ្យសហគមន៍អន្តរជាតិទាក់ទងផ្ទាល់ជាមួយទីកន្លែង
ធ្លាក់យន្តហោះ MH17 នៅតំបន់ភាគខាងកើតអ៊ុយក្រែនដោយគ្រប់គ្រាន់ ក៏ដូចជា ការបញ្ចប់បណ្ដាសកម្មភាពយោធាក្នុងតំបន់ផងដែរ។ សេចក្តីសម្រេចចិត្តនេះក៏
បាន អំពាវនាវដំណើការស៊ើបអង្គេតអន្តរជាតិឯករាជ្យនិងលើគ្រប់ជ្រុងជ្រោយគ្រោះ
មហន្តរាយនេះ។ ការបោះឆ្នោតនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានប្រព្រឹត្តទៅ បន្ទាប់ពីការចរចារតានតឹងដោយការប្រឆាំងជំទាស់របស់រុស្ស៊ីចំពោះមាត្រាមួយ
ចំនួនក្នុងពង្រាងសេចក្តីសម្រេចចិត្តដែលអ៊ូស្ត្រាលីបាននាំចេញ។ ឯកអគ្គរដ្ឋទូត
អាមេរិកប្រចាំនៅ អ.ស.ប. លោកស្រី Samantha Power បានបន្តអំពាវនាវឲ្យរុស្ស៊ី
ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីធានាថា៖ កំលាំងទាមទាសហព័ន្ធភាវូបនីយកម្ម
នៅតំបន់ខាងកើតអ៊ុយក្រែនប្រតិបត្តិតាមសេចក្តីសម្រេចចិត្តពោលខាងលើ។
ក្នុងពេលនោះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អ.ស.ប លោក Vitaly Churkin បាន
ព្រមានថា៖ មិនគប្បីប្រញ៉ាបប្រញ៉ាល់នាំចេញសន្និដ្ឋានណាមួយអំពីការដែល
នណាមួយត្រូវទទួលខុសត្រូវក្នុងគ្រោះមហន្ត​រាយនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ