ក្រុមប្រឹក្សាសន្តិសុខកូរ៉េខាងត្បូងបើកកិច្ចប្រជុំស្ដីពី បញ្ហាកូរ៉េខាងជើង

(VOVWORLD) - ក្រុមមន្ត្រីសន្តិសុខជួរមុខរបស់កូរ៉េខាងត្បូងបានធ្វើការពិភាក្សាអំពីបញ្ហា ក្ដៅគគុកជាមួយកូរ៉េខាងជើង ក៏ដូចជាធ្វើការត្រួតពិនិត្យអំពីកិច្ចការពារ និងឃ្លាំមើលរបស់យោធាកូរ៉េខាងត្បូង។
ក្រុមប្រឹក្សាសន្តិសុខកូរ៉េខាងត្បូងបើកកិច្ចប្រជុំស្ដីពី បញ្ហាកូរ៉េខាងជើង - ảnh 1 យោធាកូរ៉េខាងត្បូងល្បាតតំបន់គ្មានយោធានៅព្រំដែនអន្តរកូរ៉េ។ (រូបថត៖ AFP / TTXVN)

នាថ្ងៃទី ១៨ ខែមិថុនាយោងតាមព័ត៌មានរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ នៃ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) នោះ ក្រុមមន្ត្រីសន្តិសុខជួរមុខរបស់ប្រទេសនេះបានធ្វើការពិភាក្សាអំពីបញ្ហា ក្ដៅគគុកជាមួយកូរ៉េខាងជើង ក៏ដូចជាធ្វើការត្រួតពិនិត្យអំពីកិច្ចការពារ និងឃ្លាំមើលរបស់យោធាកូរ៉េខាងត្បូង។

លើលពីនេះទៅទៀត NSC បានអះអាងជាថ្មីម្ដងទៀតនូវទស្សនៈរបស់ទីក្រុងសេអ៊ូលថា រាល់កិច្ច ព្រមព្រៀងអន្តរកូរ៉េត្រូវបានអនុវត្តន៍ជាដាច់ខាត ហើយឯកភាពគ្នាបន្តខិតខំប្រឹងប្រែង សំដៅទប់ស្កាត់ភាពតានតឹងដែលកាន់តែឡើងជណ្ដើរនៅលើឧបទ្វីបកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ