ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ៖“ COVID – 19 ជះឥទ្ធិពល​អវិជ្ជមានដល់​កិច្ចខិតខំប្រឹងប្រែងនយោបាយ និងមនុស្សធម៌នៅស៊ីរី”

(VOVWORLD) - នាព្រឹក និងរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូចំនួន ២ ដើម្បីពិភាក្សាអំពីស្ថានភាពនយោបាយ និងបញ្ហាមនុស្សធម៌នៅស៊ីរី។
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ៖“  COVID – 19 ជះឥទ្ធិពល​អវិជ្ជមានដល់​កិច្ចខិតខំប្រឹងប្រែងនយោបាយ និងមនុស្សធម៌នៅស៊ីរី” - ảnh 1 បុគ្គលិកសុខាភិបាលធ្វើតេស្តសីតុណ្ហាភាពរាងកាយដើម្បីការពារការរីករាលដាលនៃ COVID (រូបថត៖ AFP / TTXVN)

អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកមនុស្សធម៌ និងការសម្របសម្រួលជួយឧបត្ថម្ភជាបន្ទាន់ លោក Mark Lowcock និងបេសកកជនពិសេសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅស៊ីរីលោក Geir Pedersen បានបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការរក្សាស្ថានភាពសន្តិសុខប្រកបដោយសុវត្ថិភាព ជាពិសេសគឺគោរពកិច្ចព្រមព្រៀងឈប់បាញ់នៅខេត្ត Idlib នៅភាគពាយព្យស៊ីរី ចាប់ពីថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២០ ។ មន្ត្រីអង្គការសហប្រជាជាតិទាំងពីររូបនេះ បានឯកភាពថា នេះជាប្រការចាំបាច់សម្រាប់ជំរុញការស្វែងរកដំណោះស្រាយនយោបាយក៏ដូចជាសម្រាប់សកម្មភាពជំនួយមនុស្សធម៌នៅស៊ីរី។

អញ្ជើញថ្លែងអំពីស្ថានភាពនយោបាយនៅស៊ីរី ឯកអគ្គរដ្ឋទូតវៀលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបាន កត់សម្គាល់នូវការវិវឌ្ឍនយោបាយនិងសន្តិសុខជាច្រើននៅ ស៊ីរី ដោយចាត់ទុកថា ចាំបាច់ត្រូវទាញយកផលប្រយោជន៍ពីបទឈប់បាញ់ចាប់ពីថ្ងៃទី ៦ ខែមិនា ឆ្នាំ ២០២០ ដើម្បីពង្រឹងការចរចា ស្វែងរកដំណោះស្រាយសន្តិភាពដ៏យូរអង្វែងសម្រាប់ជម្លោះក្នុងរយៈពេលមួយទសវត្សរ៍នៅ ស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ