ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគណៈកម្មាធិការដាក់ទណ្ឌកម្មលើ IS និងអាល់កៃដា

(VOVWORLD) -   សេចក្តីសម្រេចចិត្តនេះត្រូវបានអនុម័តដោយមានសំឡេងគាំទ្រចំនួន ១៥/១៥ សំឡេង ដែលបានបញ្ជាក់សារជាថ្មីម្តងទៀតនូវតួនាទីសំខាន់របស់គណៈ     កម្មាធិការ ១២៦៧/១៩៨៩/២២៥៣ ក្នុងការឃ្លាំមើល និងគ្រប់គ្រងយន្តការដាក់ទណ្ឌកម្មលើពួកភេរវករ ។
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគណៈកម្មាធិការដាក់ទណ្ឌកម្មលើ IS និងអាល់កៃដា - ảnh 1ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគណៈកម្មាធិការដាក់ទណ្ឌកម្មលើ IS និងអាល់កៃដា (រូបថត៖ baoquocte.vn)

នាថ្ងៃទី ២៩ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើ សេចក្តីសម្រេចចិត្តលេខ ២៥៦០ ដែលបានចងក្រងដោយសហរដ្ឋអាមេ   រិកនិងឥណ្ឌូនេស៊ី ស្តីពីការដាក់ទ័ណ្ឌកម្មលើអង្គការភេរវកម្មរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) និងក្រុមភារវកម្មអាល់កៃដា (ឬហៅថាគណៈកម្មាធិការ ១២៦៧/ ១៩៨៩/២២៥៣) ។

សេចក្តីសម្រេចចិត្តនេះត្រូវបានអនុម័តដោយមានសំឡេងគាំទ្រចំនួន ១៥/១៥ សំឡេង ដែលបានបញ្ជាក់សារជាថ្មីម្តងទៀតនូវតួនាទីសំខាន់របស់គណៈ     កម្មាធិការ ១២៦៧/១៩៨៩/២២៥៣ ក្នុងការឃ្លាំមើល និងគ្រប់គ្រងយន្តការដាក់ទណ្ឌកម្មលើពួកភេរវករ ព្រមទាំងសង្កត់ធ្ងន់ថាការដាក់ទណ្ឌកម្មបន្ថែមទាំងនេះ គឺជាឧបករណ៍សំខាន់មួយសំដៅថែរក្សានិងស្តារសន្តិភាពនិងសន្តិសុខអន្តរជាតិ និងជួយគាំទ្រក្នុងការងារប្រឆាំងនឹងភេរវកម្មអន្តរជាតិនិយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ