ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិពិភាក្សាអំពីការងារកាត់ក្ដីនិងជំនុំជំរះក្ដីរបស់តុលាការអន្តរជាតិ
(VOVWORLD) - នាថ្ងៃទី ៨ ខែមិថុនា ក្រោមការដឹកនាំរបស់បារាំង ដែលជាប្រទេសប្រធានសម្រាប់ខែមិថុនា ឆ្នាំ ២០២០នោះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំប្រចាំឆមាស ដើម្បីធ្វើការផ្ទៀងស្ដាប់របាយការណ៍ និងពិភាក្សាការងារនៃយន្តការដោះស្រាយរឿងក្តី ដែលនៅសេសសល់របស់តុលាការអន្តរជាតិនានា។
លោកចៅក្រម Carmel Agius (រូបថត៖ UN) |
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកចៅក្រម Carmel Agius ប្រធានយន្តការ បានឲ្យដឹងថា៖ យន្តការនេះទទួលបានវឌ្ឍនភាពជាច្រើន ក្នុងការជំនុំជម្រះក្ដី ហើយគ្រោងនឹងបញ្ចប់រឿងក្តីទាំងអស់ក្នុងឆ្នាំ ២០២១ បន្តបំពេញឯកសាររក្សាទុកនៅសាខាចំនួន ២ នៅ Lahay (ហូល្លង់) Arusha (តង់ហ្សានី) និងបញ្ចប់រាល់ការកំណត់អំពីការជំនុំជំរះក្ដី។ ទន្ទឹមនឹងនេះ រដ្ឋអាជ្ញា លោក Serge Brammertz មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ហើយអំពាវនាវឲ្យមានការជួយឧបត្ថម្ភពីបណ្ដាប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ក្នុងការប្តឹងទៅតុលាការ និងជំនុំជំរះក្ដីឧក្រិដ្ឋកម្មអន្តរជាតិផងដែរ។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានឲ្យដឹងថា ក្នុងនាមជាប្រធានក្រុមការងារក្រៅផ្លូវការស្ដីពីតុលាការអន្តរជាតិនោះ វៀតណាមបានកត់សម្គាល់រាល់លទ្ធផលនៃការជំនុំជម្រះក្ដីក្នុងរយៈពេលកន្លងទៅ។ ទន្ទឹមនឹងនេះ លោក Dang Dinh Quy ក៏បានសង្តត់ធ្ងន់ទៅលើសំណើរជំនុំជម្រះក្តីប្រកបដោយតម្លាភាព តាមការកំណត់ ព្រមទាំងសម្ដែងការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការ ជួយសម្រួលយន្តការឲ្យសម្រេចបានការងារដែលនៅសេសសល់យ៉ាងឆាប់ៗផងដែរ៕