ក្រុមប្រឹក្សាសន្តិសុខបានអនុម័តលើរបៀបវារៈខែមេសា

(VOVWORLD) - ដោយសារតែការរីករាលដាលនៃជម្ងឺ Covid-19 ដ៏ស្មុគស្មាញនៅទីក្រុងញូវយ៉ក ធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខមិនអាចបើកកិច្ចប្រជុំនៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅឡើយ។

នាថ្ងៃទី ១ ខែមេសា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានអនុម័តលើរបៀបវារៈខែមេសា ដោយគ្របដណ្ដប់លើបញ្ហាក្តៅគគុកជាច្រើនរបស់ពិភពលោក ដូចជាស្ថានភាពនៅស៊ីរី យេម៉ែននិងវឌ្ឍនភាពដំណើរការសន្តិភាពមជ្ឈឹមបូព៌ា ការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅក្នុងប្រទេសម៉ាលី ស៊ូដង់ ស៊ូដង់ខាងត្បូង តំបន់បឹងធំ ស្ថានភាពកូសូវ៉ូ និងដំណើរការផ្សះផ្សានៅកូឡុំប៊ី ជាដើម។លើសពីនេះទៀត ប្រទេសជាសមាជិកចំនួន ១០ នៃក្រុមប្រឹក្សាសន្តិសុខ រួមមាន វៀតណាម ក៏នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំក្រៅផ្លូវការ ស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើសន្តិសុខអន្តរជាតិ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែមេសា។

ក្នុងនាមជាប្រធានប្តូរវែននៃខែមេសាឆ្នាំ ២០២០ សាធារណរដ្ឋ Dominicana គ្រោងនឹងបើកកិច្ចពិភាក្សាបើកចំហ ស្តីពីយុវជននិងសន្តិភាព សន្តិសុខអន្តរជាតិព្រមទាំងផ្ទៀងស្តាប់របាយការណ៍ស្តីពីការការពារជនស៊ីវិលរួចផុតពីភាពអត់ឃ្លានបណ្តាលមកពីជម្លោះ។

ដោយសារតែការរីករាលដាលនៃជម្ងឺ Covid-19 ដ៏ស្មុគស្មាញនៅទីក្រុងញូវយ៉ក ធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខមិនអាចបើកកិច្ចប្រជុំនៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនោះ ប្រ ទេសជាសមាជិកបានឯកភាពថា នៅក្នុងខែមេសានឹងបន្តបើកកិច្ចប្រជុំតាមរយៈវីដេអូខុន ហ្វើរិន ហើយខ្លឹមសារនៃរបាយការណ៍នឹងបានបង្ហោះជាសាធារណៈលើបណ្តាញអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ