ក្រុមប្រឹក្សាសន្តិសុខពិចារណាដាក់បញ្ជូល ប៉ាឡេស្ទីនជាសមាជិកផ្លូវការរបស់អង្គការសហប្រជាជាតិ
(VOVWORLD) - នាឆ្នាំ ១៩៧៤ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ៣២៣៧ ដោយទទួលស្គាល់អង្គការរំដោះប៉ាឡេស្ទីន (PLO) ជាសមាជិក សង្កេតការណ៍។
ទិដ្ឋភាពនៃសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រូបថត៖ THX/TTXVN |
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នាថ្ងៃទី ៨ មេសា បានបន្តការពិចារណាលើពាក្យសុំចូលជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន ហើយសម្រេចចិត្តបញ្ជូនសំណុំបែបបទនេះទៅកាន់គណៈកម្មាធិការដាក់បញ្ជូលសមាជិកថ្មី ដោយមិនមានមតិជំទាស់ណាមួយឡើយ។ មុននោះ នាថ្ងៃទី ២ មេសា ស្ថានបេសកកម្មសង្កេតការណ៍អចិន្ត្រៃយ៍របស់ប៉ាឡេស្ទីនបានផ្ញើលិខិតទៅកាន់លោកអគ្គលេខាធិការ Antonio Guterres ស្នើឱ្យអង្គការសហប្រជាជាតិពិចារណាម្តងទៀតនូវពាក្យស្នើសុំចូលរួមជាសមាជិកពេញសិទ្ធិអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន។
សូមបញ្ជាក់ដែរថា នាឆ្នាំ ១៩៧៤ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ៣២៣៧ ដោយទទួលស្គាល់អង្គការរំដោះប៉ាឡេស្ទីន (PLO) ជាសមាជិក សង្កេតការណ៍។ នាខែវិច្ឆិកា ឆ្នាំ ២០១២ មហាសន្និបាតបន្តអនុម័តលើសេចក្តីសម្រេចផ្តល់ឲ្យរដ្ឋប៉ាឡេស្ទីននូវបទបញ្ញត្តិជាសមាជិកសង្កេតការណ៍នៅអង្គការសហប្រជាជាតិផងដែរ៕