ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីសកម្មភាពនៃក្រុមបេសកកម្មផ្តល់ជំនួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសសូម៉ាលី

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២០ ខែសីហាបានពិភាក្សាពីស្ថានភាពរបស់ប្រទេសសូម៉ាលី និងសកម្មភាពរបស់ក្រុមបេសកកម្មផ្តល់ជំនួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសសូម៉ាលី ។
ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីសកម្មភាពនៃក្រុមបេសកកម្មផ្តល់ជំនួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសសូម៉ាលី - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy  ប្រធានគណៈបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសូម៉ាលីក្នុងការរៀបចំការបោះឆ្នោត ព្រមទាំងសង្កត់ធ្ងន់លើចំណងសាមគ្គីភាពនិងការផ្សះផ្សារជាតិរវាងរដ្ឋាភិបាលនិងរដ្ឋជាសមាជិកដោយអំពាវនាវឱ្យភាគីនានាឲ្យសហការ បង្កើនធ្វើកិច្ចសន្ទនា និងជឿជាក់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជាជន។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចែករំលែកការលំបាកដោយសារគ្រោះសត្វកណ្តូប ទឹកជំនន់និងជំងឺរាតត្បាត Covid-19 ព្រមទាំងបានអំពាវនាវដៃគូអន្តរជាតិនានាឲ្យជួយគាំទ្រ   រដ្ឋាភិបាលរបស់សូម៉ាលី ក្នុងការកាត់បន្ថយផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច-សង្គមក៏ដូចជាដោះស្រាយតម្រូវការខាងមនុស្សធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ