ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីស្ថានភាពអេត្យូពី

(VOVWORLD) - នៅថ្ងៃទី ១ ខែតុលា (ម៉ោងនៅញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពនៅអេត្យូពី។ 
ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីស្ថានភាពអេត្យូពី - ảnh 1ធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy 

ថ្លែងមតិក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិរួមទាំងមូលនិធិកុមារអង្គការ សហប្រជាជាតិ (UNICEF), ការិយាល័យសម្របសម្រួលកិច្ច ការមនុស្សធម៌ (OCHA) និងដៃគូអន្តរជាតិដទៃទៀត ក្នុងការគាំទ្រសកម្មភាពមនុស្សធម៌នៅក្នុងប្រទេសនេះ។

លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ផ្តល់អាទិភាពខ្ពស់បំផុតដល់ ផលប្រយោជន៍របស់ប្រជាជន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋានដែលបានចែងក្នុងច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ទន្ទឹមជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យភាគីពាក់ព័ន្ធជួយសម្រួលដល់ការចូលប្រតិបត្តិការមនុស្សធម៌ដោយគ្មានការរាំងស្ទះនិងចៀសវាងពីសកម្មភាពណាមួយដែលអាចធ្វើឱ្យប្រទេសអេត្យូពីធ្លាក់ចូលក្នុងភាពវឹកវរ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា នេះគឺជាពេលវេលាសម្រាប់ការផ្សះផ្សានិងការសន្ទនាគ្នាក្នុងស្មារតីសុឆន្ទៈនិងការស្ថាបនាដើម្បីស្វែងរកដំណោះស្រាយនយោបាយចំពោះស្ថានការណ៍បច្ចុប្បន្ន។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាព បូរណភាពទឹកដីនិងឯករាជ្យភាពនយោ បាយរបស់ប្រទេសអេត្យូពី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ