ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំស្តីពីអំពើហិង្សានៅទីក្រុងហ្សេរូសាឡឹម

(VOVWORLD) - កិច្ចប្រជុំ បិទទ្វារនេះត្រូវបានស្នើឡើងដោយប្រទេសចិន បារាំង អេមីរ៉ាត់អារ៉ាប់រួម (UAE) ន័រវេស និងអៀរឡង់ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅបរិវេណ ប្រាសាទ Al-Aqsa នៅក្រុងហ្សេរូសាឡឹម ដែលជាទីសក្ការៈដ៏ពិសិដ្ឋសម្រាប់ទាំងជនជាតិជី្វហ្វនិងជនជាតិឥស្លាម។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំស្តីពីអំពើហិង្សានៅទីក្រុងហ្សេរូសាឡឹម - ảnh 1កងកម្លាំងសន្តិសុខអ៊ីស្រាអែលសម្រុកចូលប្រាសាទ Al-Aqsa នៅក្រុងហ្សេរូសាឡឹមកាលពីថ្ងៃទី១៥ ខែមេសា។ (រូបថត៖ Reuters)
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំកាលពីថ្ងៃទី ១៩ ខែមេសា ដើម្បីពិភាក្សាអំពីការកើនឡើងនៃអំពើហិង្សានៅទីក្រុងហ្សេរូសាឡឹម ដែល បណ្តាលឲ្យមនុស្សជាង ១៧០ នាក់រងរបួសកាលពីចុងសប្តាហ៍កន្លងទៅ។ កិច្ចប្រជុំ បិទទ្វារនេះត្រូវបានស្នើឡើងដោយប្រទេសចិន បារាំង អេមីរ៉ាត់អារ៉ាប់រួម (UAE) ន័រវេស និងអៀរឡង់ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅបរិវេណ ប្រាសាទ Al-Aqsa នៅក្រុងហ្សេរូសាឡឹម ដែលជាទីសក្ការៈដ៏ពិសិដ្ឋសម្រាប់ទាំងជនជាតិជី្វហ្វនិងជនជាតិឥស្លាម។
ភាពតានតឹងបានកើនឡើងនៅក្រុងហ្សេរូសាឡឹម ក្នុងបរិបទដែលខែបុណ្យរ៉ាម៉ាដានរបស់ជនជាតិឥស្លាមឆ្នាំនេះ ត្រូវគ្នានឹងពិធីបុណ្យសំខាន់របស់ជនជាតិជី្វហ្វ និងបុណ្យ Easter របស់គ្រិស្តសាសនិក។ តាមការប៉ាន់ស្មានថា ក្នុងឱកាសនេះ សាសនិករាប់ម៉ឺននាក់បានហូរមកទីក្រុងបុរាណហ្សេរូសាឡឹម ដែលជាកន្លែងដ៏ពិសិដ្ឋសម្រាប់សាសនាទាំងបី។ ក្នុងពេលជាមួយគ្នានោះ ការប៉ះទង្គិចគ្នាដោយហិង្សានៅ អ៊ីស្រាអែល និងតំបន់ត្រើយខាងលិចចាប់តាំងពីចុងខែមីនាមក បានបណ្តាលឲ្យ មនុស្ស ៣៦នាក់ស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ