ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចពិភាក្សាជាផ្លូវការលើកដំបូង ស្តីពីគ្រោះអាសន្នពី AI

(VOVWORLD) - ចក្រភពអង់គ្លេសកំពុងកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងរៀបចំកិច្ចពិភាក្សាជាផ្លូវការលើកដំបូង ស្តីពីបញ្ញាសិប្បនិម្មិត (AI) ក្នុងសប្តាហ៍នេះនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ តាមផែនការ កិច្ចពិភាក្សានឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក (ទី ១៨ កក្កដា) ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly។

ក្នុងខែនេះ ចក្រភពអង់គ្លេសកំពុងកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ចក្រភពអង់គ្លេសកំពុងស្វែងរកតួនាទីភាពជាអ្នកដឹកនាំសកលក្នុងការផ្សព្វផ្សាយបទប្បញ្ញត្តិគ្រប់គ្រង AI ។ ចក្រភពអង់គ្លេសបានអំពាវនាវឱ្យមានកិច្ចសន្ទនាអន្តរជាតិស្តីពីផលប៉ះពាល់នៃ AI ចំពោះសន្តិភាព និងសន្តិសុខពិភពលោក។ រដ្ឋាភិបាលជាច្រើននៅលើពិភពលោកកំពុងពិចារណាពីវិធីកាត់បន្ថយហានិភ័យនៃបច្ចេកវិទ្យា AI ដែលលេចចេញថ្មី ដែលអាចកំណត់រូបរាងខឿនសេដ្ឋកិច្ចពិភពលោក និងផ្លាស់ប្តូរស្ថានភាពសន្តិសុខអន្តរជាតិ។

ពិភពលោកកំពុងប្រឈមមុខនឹងការផ្ទុះអំពីខ្លឹមសារ ដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI ចាប់តាំងពីពេលកម្មវិធី  GPT មានវត្តមាន កាលពីចុងឆ្នាំមុន។ ប្រទេសជាច្រើននៅលើពិភពលោកកំពុងស្វែងរកមធ្យោបាយដើម្បីគ្រប់គ្រង chatbots បែបនេះ ហើយធានាថាបច្ចេកវិទ្យានេះនឹងមិនបង្កគ្រោះថ្នាក់ដល់មនុស្សជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ