ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ស្តីពីស្ថានការណ៍អ៊ុយក្រែនក្នុងខែកុម្ភៈ
(VOVWORLD) - សេចក្ដីប្រកាសនេះមានន័យថា ក្នុងខែកុម្ភៈនេះនឹងប្រប្រឹត្តទៅយ៉ាងហោចណាស់កិច្ចប្រជុំចំនួន ៣ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន។
ប្រជាជននៅ Kherson ប្រទេសអ៊ុយក្រែន។ រូបថត៖ AFP/VNA |
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែនតាមសំណើរបស់រុស្ស៊ីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែកុម្ភៈនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ សេចក្ដីប្រកាសនេះត្រូវបានឯកអគ្គរដ្ឋទូតរបស់ម៉ាល់តាប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Vanessa Frazier នាំចេញក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១ ខែកុម្ភៈស្ដីពីអាណត្តិរបស់ម៉ាល់តាជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែកុម្ភៈ ឆ្នាំ ២០២៣។
សេចក្ដីប្រកាសនេះមានន័យថា ក្នុងខែកុម្ភៈនេះនឹងប្រប្រឹត្តទៅយ៉ាងហោចណាស់កិច្ចប្រជុំចំនួន ៣ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន។ នាថ្ងៃទី៦ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏នឹងរៀបចំកិច្ចប្រជុំស្តីពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន តាមសំណើរបស់បារាំង និងអេក្វាឌ័រ។ ក្រោយមក កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដើម្បីពិភាក្សាអំពីបញ្ហាជួយឧបត្ថម្ភសន្តិភាព និងសន្តិសុខនៅអ៊ុយក្រែនគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៤ កុម្ភៈខាងមុខ។
នាបច្ចុប្បន្ន ប្រទេសលោកខាងលិចកំពុងបង្កើនជំនួយឧបត្ថម្ភផ្នែកយោធា និងផ្ដល់គ្រឿងសព្វាវុធដល់អ៊ុយក្រែនផងដែរ៕