ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគាំទ្រតួនាទីរបស់អាស៊ានក្នុងបញ្ហាមីយ៉ាន់ម៉ា

(VOVWORLD) - ការគាំទ្ររបស់អាស៊ាន បានដើរតួនាទីដ៏សកម្ម ប្រកបដោយលក្ខណៈស្ថាបនាក្នុងការជួយ មីយ៉ាន់ម៉ាដោះស្រាយបញ្ហាដោយសន្តិវិធី។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគាំទ្រតួនាទីរបស់អាស៊ានក្នុងបញ្ហាមីយ៉ាន់ម៉ា - ảnh 1លោក Zhang Jun ប្រធានស្ថានបេសកកម្មចិនប្រចាំនៅអង្កការសហប្រជាជាតិ (រូបថត៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួ )

ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែឧសភាឆ្នាំ ២០២១ លោក Zhang Jun ប្រធានស្ថានបេសកកម្មចិនប្រចាំនៅអង្កការសហប្រជាជាតិបានឲ្យដឹងថា៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអបអរសាទរចំពោះលទ្ធផល ជាវិជ្ជមាននៃកិច្ចប្រជុំថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលបានពិភាក្សាអំពីបញ្ហាមីយ៉ាន់ម៉ា ហើយគាំទ្រតួនាទីរបស់អាស៊ានក្នុងបញ្ហានេះ។ ថ្លែងមតិក្នុងសន្និសីទកាសែតដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៣ ឧសភា លោក Zhang Jun បានអះអាងថា ការគាំទ្ររបស់អាស៊ាន បានដើរតួនាទីដ៏សកម្ម ប្រកបដោយលក្ខណៈស្ថាបនាក្នុងការជួយ មីយ៉ាន់ម៉ាដោះស្រាយបញ្ហាដោយសន្តិវិធី។

ទាក់ទងនឹងបញ្ហាស.ប.ប កូរ៉េនោះ តំណាងរបស់ចិនបានអំពាវនាវដល់រដ្ឋការលោកប្រធានាធិបតី Joe Biden បន្ធូរស្រាលសម្ពាធសេដ្ឋកិច្ចចំពោះ ស.ប.ប កូរ៉េ ហើយដំណើរការកិច្ចសន្ទនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ