ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់ស្តីពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់ស្តីពីវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន នៅថ្ងៃទី ២៨ ខែកុម្ភៈ (ម៉ោងនៅអាមេរិក ពោលគឺថ្ងៃទី ១ ខែ មិនា តាមម៉ោងវៀតណាម)។
ទាហានអ៊ុយក្រែននៅតំបន់ប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី ក្នុងរដ្ឋធានីគៀវ ថ្ងៃទី២៦ ខែកុម្ភៈ។ (រូបថត៖ AFP/TTXVN) |
កិច្ចប្រជុំនេះ ត្រូវបានស្នើឡើងដោយប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងមានការចូលរួមពីមន្ត្រីជាច្រើនដែលតំណាងឱ្យទីភ្នាក់ងារជួយសង្គ្រោះជនភៀសខ្លួន និងមនុស្សធម៌របស់អង្គការ សហប្រជាជាតិ។ បារាំងជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៥ កាន់តំណែងជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្នើឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ។
យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានឲ្យដឹងថា នៅក្នុងសប្តាហ៍មុន ជម្លោះនៅអ៊ុយក្រែនបានបណ្តាលឲ្យប្រជាជនជាង ១២០.០០០ នាក់ ត្រូវជម្លៀសចេញទៅកាន់ប្រទេសជិតខាង ដូចជាប៉ូឡូញ ម៉ុលដាវី រូម៉ានី ហុងគ្រី និងស្លូវ៉ាគី៕