ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំស្តីពីផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់សហរដ្ឋអាមេរិក

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានរៀបចំផែនការជួបប្រជុំក្នុងសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពី“ កិច្ចព្រមព្រៀងជាសតវត្សរ៍” ដែលប្រធានាធិបតីអាមេរិកលោក Donald Trump លើកឡើងសំដៅបង្កើតសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា។ 

ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas និងឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិ លោក Danny Danon នឹងចូលរួមក្នុងសម័យប្រជុំនេះផងដែរ។

នាថ្ងៃទី ២៨ ខែមករា លោក Donald Trump បានប្រកាសផែនការសន្តិភាពមជ្ឈឹមបូព៌ា ដែលមានកម្រាស់ ៨០ ទំព័រស្តីពីដែលបង្កជំលោះ ក្នុងនោះបានអំពាវនាវឲ្យមានដំណោះស្រាយរដ្ឋពីរ ប៉ុន្តែក៏ទទួលស្គាល់ទីក្រុង Jerusalem គឺជា“រដ្ឋធានីមិនអាចកាត់ផ្តាច់បានឡើយ” របស់អ៊ីស្រាអែល។ ទីក្រុង Jerusalem ជាទីក្រុងដ៏ពិសិដ្ឋសម្រាប់ទាំងជនឥស្លាម និងជនជ្វីហ្វ។ ជនប៉ាឡេស្ទីនកំពុងខិតខំប្រឹងប្រែង បង្កើតរដ្ឋប៉ាឡេស្ទីនដែលមានទឹកដីនៅខាងក្នុងខ្សែព្រំដែនមុនឆ្នាំ ១៩៦៧ និងរដ្ឋធានីគឺជាទីក្រុង Jerusalem ខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ